អាជ្ញាធរ ខេត្ត ក្រុងប៉ោយប៉ែត បានអនុញ្ញាតឲ្យអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តការ ១០ មីនា សរុបចំនួន១០២ នៅក្នុងសណ្ឋាគារចំនួន២ វិលត្រឡប់ទៅវិញផ្ទះ បន្ទាប់ពីយកសំណាកទៅពិនិត្យអវិជ្ជមានទាំង២ដង
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ខេត្ត ទទួលផែនអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ខេត្តទទួលបន្ទុកផែនព្រហ្មទណ្ឌ ព្រមទាំងមានកាអញ្ជើញចូលរួមពីលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអហ្ថក្រុង លោកវរសេនីយ៍ទោ បោន សីហា អធិការរងក្រុង និងក្រុមគ្រូពេទ្យជួរមុខ រួមនឹងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះបើកឲ្យដំណើរការជាធម្មតាឡើងវិញនូវសណ្ឋាគារចំនួន២ គឺសណ្ឋាគារអន្តរជាតិ V 9 និងសណ្ឋាគា ប៉ារ៉ាម៉ា ២ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្នុងនោះបានអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តការ ១០ មីនា សរុបចំនួន១០២នាក់ ឲ្យវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញយកសំណាកទៅពិនិត្យអវិជ្ជមានទាំង២លើកនោះ។
ក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមលោកជួសមុខឲ្យឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការទប់ស្គាត់ការរីរាលដាលជំងឺកូវី១៩ បានសម្តែងការកោតសសើរ និងវាយតំលៃខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដែលបានអនុវត្តរាល់វិធានការ រាល់បទបញ្ជា របស់រាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ។ក្នុងនោះក៏បានសម្តែងការអគុណដល់សប្បុរសធម៌ សប្បុរសជននានា ដែលបានជួយឧបត្ថម្ភរាល់សកម្មភាពផ្សេងៗ ក៏ដូចជាពេលនេះជាដើម ពិសេសជាងនេះអ្នកដែលខិតខំពុះពាខ្លាំងជាងគេសម្រាប់ខេត្តបន្ទាយមានជ័យគឺមន្ទីរពេទ្យប្រតិបត្តិខេត្តតែម្តង។
លោកបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានពីរដ្ឋបាលខេត្តសៀមរាបថា មានស្ត្រីជនជាតិចិនបានធ្វើដំណើរពីរាជធានីភ្នំពេញ មកស្នាក់នៅក្នុងប៉ោយប៉ែត ហើយបន្តទៅខេត្តសៀមរាបត្រូវសមត្ថកិច្ចខេត្តសៀមរាបរកឃើញមានវិជ្ជមានជំងឺកូវីដ ១៩នោះ កម្លាំងសមត្ថកិច្ច សហការជាមួយមន្ទីសុខាភិបាល បានចុះបិតទីតាំងសណ្ឋាគារអន្តរជាតិ V 9 និងសណ្ឋាគា ប៉ារ៉ាម៉ា ២ ដោយយកសំណាកអ្នកពាក់ពន្ធ័ផ្ទាល់ និងប្រយោល នៅសណ្ឋាគារអន្តរជាតិ V 9 បានចំនួន៥៧នាក់និងនៅសណ្ឋាគា ប៉ារ៉ាម៉ា ២ ចំនួន៤៥នាក់ ក្រោយពីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលរយះពេល១៥ថ្ងៃ ដោយយកសំណាកទៅពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតជាលើកទី២ លទ្ធផលអវិជ្ជមាន ដែលជាដំណឹងដ៏ល្អសម្រាប់ខេត្តបន្ទាយមានជ័យ។ទន្ទឹមនឹងដំណឹងល្អនេះដែរតែមិនត្រូវភ្លេចខ្លួននោះទេពីព្រោះនៅតាមបណ្តាលរាជធានី ខេត្តនានា នូវមិនទាន់ធូស្បើយនៅឡើយ ដូច្នេះយើងត្រូវរួមគ្នាអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ"៣ការពារ និង ៣កុំ " ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការរីករាលដាលនូវជំងឺកូវីដ១៩នេះឲ្យខានតែបាន៕