ឯកឧត្តម អភិបាលខេត្តកែប បានអំពាវនិងសុំយ៉ាងទទូច ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
ខេត្តកែប៖មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយអនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងនៅខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលមានសមាជិកសមាជិកាអនុគណៈកម្មការប្រមាណ២០រូប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវហើយអំពាវនាវ និងសុំយ៉ាងទទូច សុំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ។
ក្នុងនោះឯកឧត្តម បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយលចិត្តទុកដាក់របស់សម្តេចតេជោ អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចការពារការឆ្លងរាលដាលជំងឺកូវីដ១៩។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀងតថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតជាផែនការមេឱ្យបានច្បាស់លាស់ ដោយត្រូវរៀបចំយន្តការត្រឹមត្រូវ និងប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាពជំរុញការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿន ដើម្បីកុំឲ្យវ៉ាក់សាំងហួសដឺឡេ(សុពលភាព) និងឱ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឲ្យបានឆាប់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩»។ក្នុងនោះឯកឧត្តម បានសំណូមពរ និងណែនាំដល់អជ្ញាធរមូលដ្ឋាន ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងពីរលើកក៏ដោយ ក៏ត្រូវអនុវត្តឱ្យបានជាដាច់ខាត នូវវិធាន៣កុំ និង៣ការពារ របស់សម្តេចតេជោដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះ៕