លោកអភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រឈូសឆាយ កៀកិន និងចាក់ថ្មមិច ធ្វើផ្លូវលំជាច្រើនខ្សែនៅក្នុងសង្កាត់ផ្សារកណ្តាល ជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញពីការលំបាកក្នុងការធ្វើកំណើ និងទៅប្រកបរបទទួលទានផ្សេងៗ របស់ប្រជាពលរដ្ឋនាពេលកន្លងមកនោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ នាំយកគ្រឿងចក្រកៀ កិនសម្រួលផ្លូវលំដែលរងការខូចខាតឡើងវិញ គិតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានចំនួនសរុប ១៦ខ្សែ ប្រវែង៤៨០០ម៉ែត្រ(បួនពាន់ ប្រាំបីរយម៉ែត្រ)។
លោក គាត ហ៊ុល អភិបាលក្រុងបានឲ្យដឹងថា ផ្លូវដែលកំពុងធ្វើការកៀ កិននេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានជួយផ្តល់ជាថ្មមិច ជូនតាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ដោយឡែក គ្រឿងចក្រកៀ កិន ឈ្នួលដឹក និងការស្ថាបនាគ្រឹះក្រោម គឺជាថវិការផ្ទាល់ខ្លួនរបស់លោកតែម្តង មិនមែនជាថវិការរួមរបស់សាលាក្រុងនោះទេ។
បើតាមរបាយការណ៍លំអិតរបស់ក្រុមការងារ លោកអភិបាលក្រុងបានបញ្ជាក់ថា ផ្លូវលំដែលបានកៀ កិន រួចជាស្រេច និងកំពុងចាក់ថ្មមិចផងនោះគិតមកដល់ពេលនេះសរុបចំនួន ១៦ខ្សែ ប្រវែង៤៨០០ម៉ែត្រ(បួនពាន់ ប្រាំបីរយម៉ែត្រ) ចំណែកថ្មមិច ចាក់បានចំនួន ៣ខ្សែ ប្រវែង ៩០០ម៉ែត្រ ហើយនឹងបន្តចាក់ថ្មមិចជាបន្តបន្ទាប់ទៀត កន្លែងដែលមិនទាន់ចាក់ទៅដល់នោះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវលំទាំងនេះកន្លងមកពិបាកក្នុងកាធ្វើដំណើរខ្លាំងណាស់ នៅរដូវវស្សាម្តងៗ ចេញចូលរអិល បើជិះម៉ូតូឬកងវិញរអិលដួល ជាប់កង់ បានធ្វើឲ្យខាតពេលវេលាច្រើនក្នុងការចេញទៅប្រកបរបទទួលទាន។ជាមួយនឹងការចុះឈូសឆាយ កៀកិន និងចាក់ថ្មមិច ជាបន្តបន្ទាប់នេះដែរ ប្រជាពលរដ្ឋ បានសម្តែងការសប្បាយចិត្តជាខ្លាំង និងអគុណដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងលោក គាត ហ៊ុល អភិបាលក្រុង ដែលលោកបានជំណាយថវិការផ្ទាល់ខ្លួនធ្វើផ្លូវជូនប្រជាពលរដ្ឋ។
ក្នុងនោះប្រជាពលរដ្ឋបញ្ជាក់ថា លោកអភិបាលមិនត្រឹមតែធ្វើផ្លូវនោះទេ កន្លងមកពួគាត់មានការខ្វះខាត លោកបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការមួយចំនួនផ្តល់ជូនដល់ពួកកាត់ទាន់ពេលផងដែរ។ដោយសារការដឹកនាំល្អរបស់លោកអភិបាលក្រុង ពលរដ្ឋបានជូនពរលោកឲ្យមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ ព្រមទាំងស្នើឲ្យលោកនៅកាន់ដំណែងជាអភិបាលក្រុងជារៀងរហូតផងដែរ៕