បុរសម្នាក់ស្លាប់ ដោយសារគេកាប់ និងម្នាក់ទៀតរបួសធ្ងន់បញ្ជូន ទៅដេកពេទ្យស្លាប់បន្ត ចំណែកឃាករ ទៅដេកក្នុងគុក ដោយសារតែរឿងស្នេហា
ខេត្តបន្ទាយមានជ័យ៖ដោយសារតែរឿងស្នេហាជិះម៉ូតូដេញកាប់ចាក់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ពេលបញ្ជូនទៅសម្រាកនៅពេទ្យស្លាប់បន្ត ចំណែកឃាករក្រោយពី ធ្វើសកម្មភាពហើយរត់គេចខ្លួនបាត់បានមួយដង្ហើមចង្រិត ត្រូវកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ មួយក្រុមដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងកម្លាំងអាវុធហត្ថក្រុង ដឹកដោយលោកវរសេនីយ៍ ឯក យ៉ាន់សុវណ្ណ មេបញ្ជា ការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះរុករកតាមចាប់ឃាតករផងដែរ។ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលខាងលិចសកល វិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME) ស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកំរិតធ្ងន់បានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ឈី ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងកផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុជនរងគ្រោះម្នាក់ទៀត មានឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រងបួសធ្ងន់ត្រង់ផ្នែក សៀតថ្កាខាងឆ្វេង មុតផុងលលាដ៏ក្បាល ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យតែម្តង។
លោកវរសេនីយ៍ឯកភឿង ម៉ាន់សឹង្ហ បញ្ជាក់ឲ្យដឹងបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់លោ កឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នង ការរង ផែនការ ងារព្រហ្មទណ្ឌ បានប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឈានដល់ឃាត់ខ្លួនជន សង្ស័យ១នាក់ ឈ្មោះ ចាន់ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកនូជីវ័ន្តបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជន រងគ្រោះទាំង២នាក់នោះមែន ព្រោះតែគេខឹង និងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយ ក្បាលគេចំនួន២ដៃ ពីថ្ងៃមុន ដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេដែលជាប្រពន្ធរបស់ខ្លួនឃាតករ។
នៅយប់ថ្ងៃកើតហេតុឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះ ជាមួយខ្លួនតាមទូរស័ព្ទរួចឈ្មោះរ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិៈម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ឃាករដល់បន្ទប់ដែលពួកគេជួលនៅ ពេលនោះឃាតករបានពួនសម្ងំ នៅខាងក្រៅពេលនោះ ឈ្មោះពេជ្រ ជិៈម៉ូតូមកដល់បានដើរចូលទៅរកបន្ទប់របស់បន្ទប់ប្រពន្ធខ្លួន កំពុងដេក ចំណែកឈ្មោះ ហាក់ អង្គុយនៅលើម៉ូតូបន្ទាប់មកជាតករបានលបទៅកាប់ ឈ្មោះហាក់១ កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះពេជ្រ ដែលកំពុងដើរទៅ បន្ទប់ប្រពន្ធឃាតករបណ្តាលឲ្យរងរបូសធ្ងន់។
ក្រោយពីធ្វើសកម្មភាពរួចឃាតករបានជិៈម៉ូតូជាមួយ មិត្តភក្រ្ត័គេចខ្លួន និងយកកាំបិតទៅចោលក្រោ មស្ពានស្ទឹងទឹកថ្លាករណីនេះគឺជារឿងស្នេហាត្រីកោណ ។
ជនសង្ស័យឈ្មោះចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕