ពិតជាអស់សំណើចមែន៖ លោកមេឃុំអូរបីជាន់អ្នកសាងសង់សំណង់រឹងបែជាមិនហាមឃាត់ ទៅហាមឃាត់ពលរដ្ឋចាក់បេតុងលំអរមុខផ្ទះ
ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក តុល សារិន ជាមេឃុំ និងលោក ធី ស្មៀនឃុំអូរបីជាន់ សាងសង់សំណង់រឹងមិនហាមឃាត់ បែរជាទៅឃាត់តែប្រជាពលរដ្ឋ ដែលគាត់ចាក់បេតុង ដើម្បីលំអរមុខផ្ទះ កុំឱ្យភ្លៀងមក ជាប់ជើង ។ សូមបញ្ជាក់ថាទីតាំងដែលបានហាមឃាត់នេះ ស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។
តាមការជាក់ស្តែងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ គេសង្កេតឃើញថា រដ្ឋបាលឃុំអូរបីជាន់បានចេញលិខិតលេខ ៣២ ស.ជ.ណ ឃអបជ ហាមឃាត់ការសាងសង់របស់លោក ហេង តឹង ។ ក្នុងលិខិតបញ្ជាក់ឱ្យដឹងថា ការហាមឃាត់នេះដោយសារមានទំនាស់ជាមួយអ្នកជិតខាង។
ក្នុងនោះដោយយោងតាមប្រភពបានឱ្យដឹងថា លិខិតដែលអាជ្ញាធរឃុំ យកមកឱ្យលោក ហេង តឹង ផ្អាកការសាងសង់ (ចាក់បេតុង) គឺនៅរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ តែក្នុងលិខិតនោះបែរជាចុះថ្ងៃទី១៩ ខែមីនាទៅវិញ ។
ក្នុងលិខិតនោះទៀតសោត គេសង្កេតឃើញថាស្មៀនឃុំ សរសេរលិខិតហាក់បីដូចជាមិនចេះអ្នកអក្សរ ព្រោះខុសអក្ខរាវិរុទ្ធច្រើន។ ដោយសារមូលហេតុនេះ ត្រូវបានមហាជនរិះគន់ផងដែរថា លោក ធី ស្មៀនឃុំ និងលោក តុល សារិន មេឃុំអូរបីជាន់ ហាក់ដូចជាមិនយកចិត្តទុកដាក់ក្នុងការងារនោះទេ ទើបអក្ខរាវិរុទ្ធខុសជាច្រើន ក្នុងលិខិតនេះបែរជាមិនដឹង។
មហាជនបន្ថែមទៀតថា តើមុនចុះហត្ថលេខា និង វាយត្រា លោក ធី ស្មៀនឃុំ និង លោក តុល សារិន មេឃុំ បានពិនិត្យមើលឯកសារ ឬ ក៏អត់? មហាជនបាននាំគ្នាលើកជា ឧទាហរណ៍ថា: ចុះបើក្នុងលិខិតនោះ ជាលិខិតបុគ្គលណាម្នាក់រំលោភយកដីពលរដ្ឋ ហើយអាជ្ញាធរមិនបានពិនិត្យឱ្យម៉ត់ចត់ទេនោះ តើបញ្ហាទំនាស់ដីធ្លី ឬ ពលរដ្ឋឈានដល់ការកាប់ចាក់គ្នា របួស រឺស្លាប់ អ្នកណាជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះ?