ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ២នាក់​ ត្រូវអាវុធហត្ថបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​កាប់បំផ្លាញម៉ូតូ​ របស់ជនរងគ្រោះ ដោយ​ចេតនា
Tue,02 March 2021 (Time 05:48 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 451នាក់)


ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពី​ចាប់ឃា​ត់ខ្លួន​ជនសង្ស័យ​ចំនួន​២នាក់​ជាបន្តបន្ទាប់ លើ​ករណីធ្វើ​ឱ្យ​ខូច​ខាត​ដោ​យចេតនា​(កាប់​បំផ្លាញម៉ូតូ)ដែ​លកើត​ឡើងកា​លពី​ថ្ងៃទី២៥​ ខែកុម្ភះ ឆ្នាំ២០២១ នៅចំ​ណុច​កែងផ្សារចំ​ការគ ស្ថិតក្នុងភូមិ/សង្កាត់ កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ និង​ដោយ​ផ្អែកទៅលើចំលើយ​សារ​ភាពរបស់ជនសង្ស័​យមកនោះ​នៅព្រឹក​ថ្ងៃទី២ ខែមីនា ឆ្នាំ​២០២១​កម្លាំង​ជំនាញព្រហ្មទណ្ឌកង​រាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា​ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិ​តិវិធី​។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះបើតាមលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន​អាវុធហត្ថ​ក្រុង បានឱ្យដឹងថា ករណីខាងលើនេះ​ជនរងគ្រោះឈ្មោះ បិត ធាអ៊ី ភេទប្រុស អាយុ២​១ឆ្នាំ បានមក​ដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថក្រុង តាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មកម្លេះ តែដោយ​កម្លាំងធ្វើកា​រស៊ើបអង្កេត និងស្រាវជ្រាវ​លើករណីជាក់ស្ដែង ទើបឈា​នដល់ការ​ឃាត់ខ្លួនជា​បន្តបន្ទាប់​បានជនសង្ស័យចំនួន០​២នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោ​ង១៧និ​ង៤០នាទី ហើយបញ្ជូនម​កមូលដ្ឋានអាវុធហត្ថក្រុង​ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំង០២​នាក់ មានឈ្មោះ ចន សត្យា ហៅម៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ បច្ចុប្បន្ន​រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឈ្មោះ រឿម ណាវីន ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្នរ​ស់នៅភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ​។នៅចំពោះមុខអាវុធហត្ថក្រុង​ជនសង្ស័យទាំង០២នាក់បានឆ្លើយសា​រភាពថា ពួកគេពិ​តជាបាន​ចូលរួមក្នុង​សកម្មភាព កាប់បំផ្លាញម៉ូតូរ​បស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ប៉ុន្តែពួក​គេពុំ​បានកាប់ទៅលើម៉ូតូនោះទេ អ្នកដែ​លកាប់គឺបក្សពួក​គេម្នាក់ទៀតឈ្មោះ ​ឈូ ដោយពួក​គេមិន​ស្គាល់​ត្រកូល ហើយមូលហេតុឈ្មោះ ឈូ កាប់ទៅ​លើម៉ូតូជ​នរងគ្រោះ ឈ្មោះ បិត ធាអ៊ី​ ព្រោះ​ឈ្មោះ បិត ធាអ៊ី និង​បក្សពួកធ្លាប់​យកដុំថ្មគប់ទៅលើ​ឈ្មោះ ឈូ បណ្ដាលឱ្យរងរបួសដៃកន្លងមក។
ដោយផ្អែកលើពាក្យប​ណ្ដឹង និងចម្លើយសារភាព ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញ អាវុធហត្ថ​ក្រុង​កសាងសំណុំរឿងបញ្ជូនទៅការិយាល័​យព្រហ្មទណ្ឌអាវុធហត្ថខេត្ត​​ដើម្បី​ចាត់កា​របន្តតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12267 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53252 នាក់
ខែនេះ :
253976 នាក់
3 ខែនេះ :
690988 នាក់
សរុប :
15524920 នាក់