កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣
ខេត្តកែប៖ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណអភិបាលខេត្តកែប កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានពិនិត្យ និងអនុម័តកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) ,ប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)របស់រដ្ឋបាលខេត្ត ,សេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ,សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការរបស់រដ្ឋបាលខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្ត៕