អភិបាលខេត្តបន្ទាយមានជ័យ ទទួលការចាក់វ៉ាកសាំងលើកទី២ និងអញ្ជើញពិនិត្យមើលកងកម្លាំងប្រដាប់អាវុធចាក់វ៉ាក់សាំង
ខេតបន្ទាយមានជ័យ៖ក្នុងឱកាសទទួលការចាក់វ៉ាក់សាំងលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី និងបានអញ្ជើញចុះពិនិត្យមើលការបើកយុទ្ឋនាការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សាធារណរដ្ឋប្រជាមានិតចិន មាន ឈ្មោះថា«ស៊ីណូហ្វាម» ចាក់ដល់កងកម្លាំងយោធា កងរាជអាវុធហត្ថខេត្ត កងពលថ្មើជើងលេខ៥១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ចាក់ថាក្នុងដំណើរការចាក់វ៉ាក់សាំងនេះដែរ គឺយើងចាក់បានទាំងអស់គ្នាចាប់ពីអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ឈរលើគោលការណ៍ស្ម័គ្រចិត្ដ។តែពេលនេះយើងផ្តល់អទិភាពដល់មន្រ្តីសុខាភិបាល និងកងកម្លាំងប្រដាប់អាវុធជាមុនសិន ដែលជាកងកម្លាំងជួរមុខនិងមានភាពប្រឈមខ្ពស់។
ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្នទាំងអស់នៅក្នុងខេត្ត
សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ឲ្យខានតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩នេះ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ ក្នុងនោះមាន៖ ៣ការពារ ៣កុំ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូ អាល់កុល ឬជែល កុំទៅចូលក្នុងចំណោមច្រើនកកកុញ កុំចាប់ដៃគ្នា ឬឱបថើបគ្នា កុំចូលទីកន្លែងបិទគ្មានខ្យល់ចេញចូល និងមិនត្រូវប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអគុណចំពោះរដ្ឋាភិបាល និងប្រទេសចិនដែលឧបត្ថម្ភនូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រទេសកម្ពុជា៕