ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
កិច្ចប្រជុំត្រួតពិ​និត្យការងារ​អភិរក្សធនធាន​ជលផល និងការគ្រប់គ្រ​ងព្រៃកោងកាងតំបន់ឆ្នេរ ក្នុង​ខេត្តកំពត
Tue,02 March 2021 (Time 11:21 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 367នាក់)


ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត កាលពីរសៀលថ្ងៃទី០១ ខែ​មីនា ឆ្នាំ​២០២១ បាន​ដឹកនាំមន្ទីរ អង្គភាពជំនាញ បាន​ទទួលស្វាគមន៍ ឯកឧត្តម​ ហាស់ សារ៉េត រដ្ឋ​លេ​ខាធិការក្រសួងកសិ​កម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងប្រតិភូក្រសួង ដើម្បីប្រជុំត្រួត​ពិនិត្យកា​រងារអភិរក្ស​ធនធានជលផល និងការគ្រប់គ្រងព្រៃកោងកាងតំបន់ឆ្នេរ ក្នុងខេត្តកំពត។

ក្នុងកិច្ច​ប្រជំ​នេះ​ដែរ​ក៏មានការ​អញ្ជើញចូល​រួមពីប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ លោ​ក លោកស្រី​អភិបាលរងខេត្ត លោក លោកស្រី ​នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទី​រកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធា​នមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដីខេត្ត ប្រធានមន្ទីរប​រិស្ថានខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រធានមន្ទីរឧ​ស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ប្រធាន​មន្ទីរទេសចរណ៍ខេត្ត អភិបាល​ស្រុក​ទឹកឈូ លោកស្រី​នាយ​កទីចាត់ការ ផែនការ និងវិនិយោគសាលាខេត្ត នាយករងទីចា​ត់ការអន្តរវិ​ស័យសាលាខេត្ត ប្រធានការិយាល័យភូមិបាលស្រុកទឹកឈូ លោកស្រីមេឃុំបឹងទូក រួមជាមួយ​មន្រ្តីជំនាញផងដែរ សរុបអ្នកចូលរួមចំនួន៣៤នាក់។

ក្រោយពីស្តាប់បទបង្ហាញរបស់ លោក អ៊ុច វុត្ថា ប្រធាននា​យកដ្ឋានកិច្ចការដែននេសាទ ស្តីពីគោ​លបំ​ណង និង របាយការណ៍ ស្ថានភាពព្រៃកោងកាងនៅខេត្តកំពត។និងរបាយការ​ណ៍របស់មន្ទីរ អង្គភាពជំនា​ញក្នុងខេត្តរួចមក អង្គប្រជុំបានឯកភាពសម្រេច៖
-ប្រគល់​ភារកិច្ចជូនក្រុមការងារបច្ចេកទេសចុះពិនិត្យផ្ទៀងផ្ទាត់ ព្រៃកោងកាងដែលនៅសល់ជា​ក់ស្តែង។
-រាយការ​ណ៍អំពីលទ្ធផលការងារសម្រេចបានជូន ឯកឧត្តម អភិបាលខេត្ត និងគណៈ​កម្មការ​អន្តរក្រសួង។
-កំណត់បោះបង្គោលព្រំដែនតំ​បន់ព្រៃកោងកាង
-រៀបចំចុះបញ្ជីដីព្រៃកោងកាងជូនក្រសួង ស្ថាប័នណាមួយគ្រប់គ្រងឲ្យបានច្បាស់លាស់
-ធ្វើការផ្ទៀងផ្ទា​ត់ទិន្នន័យដែ​លគ្រប់គ្រង​ដោយរដ្ឋបាលជលផល និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិ​ទ្យា និងនវានុវត្តន៍ ដើម្បីដឹងច្បាស់ថាទីតាំងណាខ្លះដែលពាក់ព័ន្ធឬត្រួតស៊ីគ្នា​បន្ទាប់ពីចប់​កិ​ច្ចប្រជុំ ប្រតិភូក្រសួង​កសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមជាមួយក្រុមការងារខេត្ត បានចុះពិ​និត្យទីតាំ​ងវិនិយោគចាក់លុបដីសមុទ្រ ស្តាឃ្លង និងស្ថានភាពព្រៃកោងកាង ជាក់ស្តែងមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1944 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36413 នាក់
ខែនេះ :
265380 នាក់
3 ខែនេះ :
628971 នាក់
សរុប :
13897816 នាក់