ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អ្នកនាំ​ពាក្យរដ្ឋ​បាលខេត្តប៉ៃលិន ចេញ​សេចក្តីបំភ្លឺ​ស្តីពី​កា​រដាក់​ទណ្ឌកម្មវិ​ន័យ​ថ្នាក់​ទី២ ទៅ​លើឈ្មោះ ខឹម ​មុនីកុ​សល ​ដើម្បីជៀសវាងនូវ​ការយ​ល់ច្រឡំ
Sat,20 March 2021 (Time 03:57 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 520នាក់)


ខេត្តប៉ៃលិន៖ដើម្បីជៀសវា​ងនូវ​ការយល់ច្រឡំ និងការប​កស្រាយខុស​ពាក់ព័ន្ធនឹ​ងដីការ លេខ០១៨/​២១ដក.​តត ចុះថ្ងៃទី១​៩ ខែមីនា ឆ្នាំ២​០២១ របស់រដ្ឋបាលខេត្ត​ប៉ៃលិន ស្តីពីការដាក់​ទណ្ឌកម្មវិន័យ​ថ្នាក់ទី​២ ទៅលើឈ្មោះ ខឹ​ម មុនីកុសល មន្ត្រីការិ​យាល័យបង្ការ និងគ្រប់គ្រងជំងឺ​មន្ទីរសុខាភិបាល នៃរដ្ឋ​បាលខេត្តប៉ៃលិននោះ រដ្ឋបាលខេត្តប៉ៃលិន សូមបំភ្លឺជូនដល់សាធារណៈជ​នឱ្យបានជ្រាបថា លោក​ ខឹម មុនីកុសល អតីតជាអនុប្រ​ធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃ​លិន ក្នុងតួនាទី​គាត់មិ​នដែលមក បំពេញ​ការងារក្នុង​អង្គភាព គាត់តែងតែព្យា​យាមបង្កការញុះញង​បំបែកបំបាក់សា​មគ្គីភាព​ផ្ទៃក្នុង​របស់អង្គភាព មន្ទីរសុ​ខាភិបាលខេត្ត។

ដោយមានកំ​ហុសឆ្គងជាបន្តប​ន្ទាប់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត បានសម្រេច ស្នើសុំមក​រដ្ឋបាល​ខេត្ត ដើម្បីបញ្ចប់ភា​រកិច្ចកា​លពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ យោង​តាមលិខិត ស្នើសុំនេះ រដ្ឋបា​លខេត្ត បាន​បើកកិច្ចប្រជុំគណៈអ​ភិបាលខេត្ត ពិនិត្យឃើញថាគាត់ពិតជាមាន កំហុសឆ្គងធ្ងន់ធ្ងរ​ពិតប្រាក​ដមែន និងបាន​សម្រេចបញ្ចប់​តំណែងពីអនុ​ប្រធានមន្ទីរ​ពេទ្យបង្អែកខេត្ត មកជាមន្ត្រី តាម​ដីកា​លេខ ០៣៤/១៨ដក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨។

ការបញ្ចប់ភារកិច្ចពេលនោះ គឺដើម្បីទុ​កឱកាសឱ្យមន្ត្រីរូបនេះកែខ្លួនឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ​មន្ត្រីរូប​នេះ នៅតែបន្តការអុក​ឡុក ញុះញូង ​បំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល។បច្ចុ​ប្បន្ន​មន្ត្រីអង្គភា​ពសុខាភិបាលជួរមុខ គ្រប់រូ​បកំពុងមមាញឹក រួ​មសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូល​រួមជាមួយរាជ​រដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំង​ការឆ្លងរីករាលដាលមេរោគកូរីដ-១៩។

អ្នកនាំ​ពាក្យរដ្ឋ​បាលខេត្តបញ្ជាក់​ថា លោក ខឹម មុនីកុសល មានតែឈ្មោះ​ជាមន្ត្រីក្នុង​មន្ទីរសុខា​ភិបាលខេត្ត តែគាត់មិនបានមកបំពេញ​ការងារទេ។​ក្នុងគោលបំ​ណងបង្កភាពវឹកវរ កាលពីថ្ងៃ​ទី០៧ ខែ​មីនា ឆ្នាំ២០២១ គាត់បា​នសុំចូលរួមជាមួ​យក្រុមគ្រូពេទ្យជួរមុខចូលម​កមណ្ឌលចត្តាឡីស័ក ហើយ​គាត់ក៏ឆ្លៀត​ឱកាស​ថត​បង្ហោះ ក្នុង​បណ្តាញ​ព័ត៌មានសង្គម ដើម្បីបំ​ប៉ោងព័ត៌​មានក្លែងក្លាយ​ធ្វើឱ្យច​លា​ច​លក្នុងសន្តិសុខសង្គមប៉ះពាល់ ដល់កិត្តិយសមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីសុខាភិ​បាលជួរមុ​ខពិតប្រាកដ ដែលកំពុងបំ​ពេញភារកិច្ចយ៉ាង សកម្មមិន​គិតពីការ​នឿយហត់។

ដោយ​មន្ត្រីរូបនេះ​ប្រព្រឹត្តកំ​ហុសយ៉ា​ងធ្ងន់ធ្ងរ​ជាច្រើនលើ​កច្រើនសារ រដ្ឋបាល​ខេត្ត ត្រូវតែអនុវត្ត ទណ្ឌ​កម្មវិន័យថ្នាក់​ទី២ តាមមាត្រា៦៣​នៃព្រះរាជក្រឹត្យស្តីពីល​ក្ខន្តិកៈដោ​យឡែកសម្រាប់​បុគ្គលិក រដ្ឋបា​លថ្នាក់​ក្រោ​មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
13756 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
54741 នាក់
ខែនេះ :
255465 នាក់
3 ខែនេះ :
692477 នាក់
សរុប :
15526409 នាក់