ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មន្ត្រីនៃ​មន្ទីរសុខា​ភិបាល​ម្នាក់ ត្រូវអភិបាលខេត្តប៉ៃលិន បណ្តេញចេញពីក្រប​ខណ្ឌមន្រ្តីរាជការ ខណៈ​ពេលមិន​បំពេញកា​​រងារជា​ប់លាប់ និងបង្ហោះសារតាមបណ្តាញ​សង្គមជារបៀប​ញុះញង់
Sat,20 March 2021 (Time 03:00 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 475នាក់)


ខេត្តប៉ៃលិន៖ប្រភពព័ត៌មានបង្ហើបចេញពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងកា​លពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ​ថា ៖មូលហេតុដែលលោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បណ្តេញ​លោ​ក ខឹម មុនីកុសល ជាមន្រ្តីកា​រិយាល័យបង្ការ និងគ្រប់គ្រងជំ​ងឺមន្ទីរសុខាភិបាលនៃរដ្ឋ បាល​ខេត្ត​ប៉ៃលិន ចេញពីក្រប​ខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ដោយសារ​តែមូលហេតុលោកមានកំហុស និង ការឆ្គាំឆ្គងក្នុងវិជ្ជាជីវ:។

ប្រភពបន្តដដែលបានបន្តទៀតថា មន្រ្តីនៃមន្ទីរសុខាភិ​បាលរូបនេះ មិនបានម​កបំពេញការងារ តួនាទី​របស់ខ្លួន ឱ្យបានទៀងទាត់ និងជាប់លា​ប់នោះទេ គឺមកម្ត​ងម្កា​លប៉ុណ្ណោះ ហើយជារៀងរាល់ដង គេ​ស​ង្កេតឃើញថា គាត់តែ​ងតែបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកផ្សព្វផ្សាយបំភ្លៃព័ត៌មាន អុជ​អាល ញុះញង់ បំបែ​កបំបាក់សាមគ្គីរបស់ទ័ពអាវស ដែលពួក​គាត់កំពុង​តែបំពេញ​បេសកម្ម​យ៉ាង​មមាញឹក ក្នុងការប្រយុទ្ធប្រឆាំង​ទៅនឹងជម្ងឺកូវីដ-១៩ ខណ:ដែលជម្ងឺមួយ​នេះ កំពុងតែផ្ទុះឡើង និង​រាតត្បាត នៅតាម​បណ្តាខេត្តនានា ដូចជា ខេត្ត​កណ្តាល ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងរាជ​ធានីភ្នំ​ពេញជាដើម។

ដូច្នេះ ទើបនៅក្នុងខេត្តប៉ៃលិន ​លោកជំទាវអភិបាលខេត្ត រួមជាមួយនឹង​មន្រ្តីរាជការ​មកពីមន្ទីរ​ជុំវិញខេត្ត សហកា​រជាមួយកម្លាំង​សមត្ថកិច្ចគ្រប់ស្ថាប័ន ខិតខំសស្រាក់សស្រាំ ក្នុងការយក​ចិត្តទុកដាក់ យាមកាមនៅ​តាមច្រកទ្វារអន្តរជាតិ និងច្រករបៀង ដើម្បីទទួលពលករដែល​ឆ្លងដែនម​កពី​ប្រទេសថៃ ឱ្យចូលធ្វើចត្តាឡីស័ក ។

រីឯពលករ​ ប្រុសស្រីក្មេង​ចាស់ ដែលមាន​ស្រុកកំណើតរ​ស់នៅខេត្តផ្សេងៗ ខាងអាជ្ញា​ធរខេត្តប៉ៃលិន ក៏បាន​ចាត់បញ្ជូនឱ្យអ្នក​ទាំងនោះ ទៅធ្វើចត្តាឡីស័កនៅក្នុងខេត្តរៀងៗខ្លួន ដោយឡែកអ្នករស់​នៅក្នុងខេត្តប៉ៃលិនផ្ទាល់ គឺចូលធ្វើ​ចត្តាឡីស័កនៅតាម​មណ្ឌលនានាក្នុងខេត្ត រយ:ពេល១៤ថ្ងៃ ទើបអា​ចអនុញ្ញាតឱ្យជួបជុំក្រុមគ្រួសារ ។

ប្រភពបញ្ជាក់ថា តែក្រោយពីឃើញលោក​ ខឹម មុនីកុសល ជាមន្រ្តីសុខាភិបាលខាងលើ បាន​បង្ហោះ​នូវព័ត៌មាន នៅលើ​បណ្តាញសង្គមហ្វេសប៊ុក បំភ្លៃការពិត ខណ:រូបគេយូរៗ ម្តង ទើបចូល​ទៅកន្លែ​ងចត្តាឡីស័ក ក៏ត្រូវបាន​លោ​កជំទាវ អភិបាលខេត្តប៉ៃលិន ធ្វើការបណ្តេញចេ​ញពីក្របខណ្ឌ​មន្រ្តីតែម្តង ។

បើយោងតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ​ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល​ថ្នាក់ក្រោមជាតិ មា​ត្រាទី​៦៣ ការអនុវត្តខាងទណ្ឌ​កម្ម វិន័យទី២ ត្រូវសម្រេចដីការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោយ​ពីមានយោប​ល់របស់ក្រុមប្រឹក្សាវិន័យ ក៏សម្រេចដ​កបុគ្គលរូបនេះចេញពីក្របខណ្ឌតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
15739 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
56724 នាក់
ខែនេះ :
257448 នាក់
3 ខែនេះ :
694460 នាក់
សរុប :
15528392 នាក់