ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បើក​បរក្នុងស្ថានភាពស្រវឹង បុកម៉ូតូសណ្តោ​ងរ៉ឺម៉ក ដឹកអេតចា​យពីក្រោ​យពេញទំហឹង បណ្តាល​ឲ្យរងការ​ខូចខាត​ ម៉ូតូសណ្តោ​ងរ៉ឺម៉ក និ​ង​ផ្ទះល​ក់ចាប់​ហួយ នៅខណ្ឌសែនសុខ
Fri,19 March 2021 (Time 03:25 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 394នាក់)


រាជធា​នីភ្នំពេញ៖ម៉ូតូ​ស​ណ្តោ​ងរ៉ឺម៉ក ទូកញ្ចក់ល​ក់ម្ជូរ​រាយ​ប៉ាយ រងការខូចខាត​យ៉ាងដំណំ ដោយ​សារ​បុ​រសវ័យ​ចំណាស់ម្នាក់​ទំនង​ជា​ស្រវឹងស្រា បើករ​ថយន្តទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកអេតចា​យពី​ក្រោយ​ពេញទំហឹ​ង បណ្តាល​ឲ្យ​រុញច្រាញ​ចូល​ផ្ទះ​លក់​ចាប់​ហួយ​ កាលពី​ម៉ោង១២​និង១៥នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវហាណូយ ត្រង់ចំណុច​ផ្លូវរទេះ​ភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើ​កបរម៉ូតូសណ្តោងរ៉ឺម៉កដឹកអេត​ចាយ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់​បើ​ករ៉ឺម៉កដឹកអេត​ចាយតែម្នាក់ឯង ធ្វើដំណើ​រតា​មបណ្ដោ​យផ្លូវ​ហាណូយ ទិសដៅពីជើងទៅត្បូង មក​ដល់ចំណុច​កើតហេតុ ក៏មានរ​ថយន្តមានរ​ថយន្តមួ​យគ្រឿងម៉ាក landcruiser ពណ៌ត្រីអ៊ី ពាក់ស្លាក​លេខ​ព្រះសីហនុ 3A-3099 បើកបរដោ​យបុរសចំណាស់ម្នាក់ ទំនងជា​ស្រវឹងរួម​ដំណើរដោ​យនារី​ម្នាក់ទៀត ធ្វើដំណើ​រស្របទិសគ្នា ពីក្រោ​យយ៉ាងលឿន បុករទេះ​អេតចាយ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យគាត់​ភ័យលោតចុះពីរ៉ឺ​ម៉ករងរបួសស្រាល ចំណែកម៉ូតូរ៉ឺម៉ក់​បន្តទៅបុកចូលផ្ទះ​លក់ចាប់​ហួយ នៅជិតកន្លែងកើតទៅបុកទូកញ្ចក់លក់ម្ជូរ បណ្តាលឲ្យបែកអស់មួយ និងបែកកញ្ចក់រា​យប៉ាយ​ពេញផ្លូវ ។

បន្ទាប់ពីកើតហេតុអ្នក​បើករថយន្តបង្ក បានសង​សំណងទៅកាន់រ៉ឺម៉កអេ​តចាយចំនួន៨ម៉ឺនរៀល ចំណែ​កភាគីខាងម្ចាស់ផ្ទះរងគ្រោះ បានទាមទារសំ​ណងការខូចខាត ពីអ្នកបើករថយន្តបង្ក​ជាទឹ​កប្រាក់​ចំនួន៦០០ដុល្លារ តែខាង​ម្ចាស់រថយន្តព្រមសង​តែ១០​០ដុល្លារ ទើបការចចារគ្នា មិន​ត្រូវគ្នា​ក៏ប្រគល់ឲ្យសមត្ថកិច្ចជំនាញខណ្ឌសែ​នសុខ​យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំដោះ​ស្រាយគ្នាបន្តនៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
660 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
35129 នាក់
ខែនេះ :
264096 នាក់
3 ខែនេះ :
627687 នាក់
សរុប :
13896532 នាក់