ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សំ​រាម​ស្អុយរលួយ នៅតាម​ដងផ្លូវ​សាធារណៈ ​និង​ទី​ប្រជុំជនមួយចំនួននៅក្រុង​ប៉ោយប៉ែត ប្រជាព​លរដ្ឋ​ស្នើ​ឲ្យ​លោកអភិបាលក្រុង មានចាត់វិធានការ​ និង​ផាកពិន័យ ទៅលើ​អ្នក​ដែល​យក​មកបោះ​ចោល
Thu,18 March 2021 (Time 10:54 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 460នាក់)


ខេត្ត​បន្ទាយមានជ័យ៖ប្រជាពលរដ្ឋ​រស់នៅក្នុងក្រុង​ប៉ោយប៉ែតមួយចំ​នួន ​បានសម្តែង​ការព្រួយ​បារម្ភ​ជា​ខ្លាំង​អំ​ពី​សុវត្ថិ​ភាពសុ​ខភាព ពិសេ​សកូន​តូចៗ​របស់​ពួកគា​ត់​ដែល​មិន​ដឹងអីនោះ ដោយ​សា​រនៅ​ជុំវិញ​តំបន់​ដែល​ពួក​គាត់រ​ស់នៅ និង​នៅតាម​ដងផ្លូវសាធារណៈ ព្រមទាំង​នៅក្បែសា​លារៀន មន្ទីរ​ពេទ្យ​មួយចំនួន មា​ន​សុទ្ធតែ​សំ​រាម ជះក្លិន​ស្អុយ​អាស្រោច ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ពិបា​កក្នុងកា​ររ​ស់នៅ។

ប្រជា​ពលរដ្ឋរស់នៅតាមដងផ្លូវ​បេតុង​ ហៅ​ថាផ្លូវចូល​ស្ទង់តា ងួន ម្តុំមណ្ឌល​២-៣ ក៏ដូច​ជានៅ​ភូមិប្រជាធ​ម្ម សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត បាន​ឲ្យដឹងថា សំរា​មដែល​កំពុង​គរ និង​រាយ​ប៉ាយ​នៅ​តា​មអមសងខាង​ផ្លូវ​ និងផ្លូវ​ចូល​ផ្ទះ តាម​ដងផ្លូវ​សា​ធារ​ណៈ​ខាង​មុខ ខាង​ក្រោយ​មណ្ឌល​សំច​តក្រុងប៉ោ​យប៉ែត ខាងមុខ​សា​លារៀន និងនៅ​ក្បែមន្ទីរ​ពេទ្យ​បង្អែក​ដីថ្មី ផង​នោះ​ បាន​ជះក្លិន​ស្អុយ​អា​ស្រោច​ ចំ​ណែ​កកូន​ៗ​ធ្វើដំ​ណើ​រទៅរៀន​ក៏ពិ​បាក​ដកដង្ហើម​សឹងអត់​ទ្រាំ​ពុំ​បាន ​តែ​បើ​នៅរដូវ​វស្សា​វិញ​មា​នដង្កូវធំ​ៗ រ៉ុយ​រោម​​ពិបាកក្នុង​កា​រហូប​បាយ​ទៀតផង។

ពួកគាត់​បញ្ជាក់ថា សំរាមទាំង​នេះ​សុទ្ធសឹង​តែអ្នក​មក​ពីចំងាយ​ពោល​គឺក្បែ​ភូមិ ​និ​ងអ្នក​មួយ​ចំនួន​នៅ​ក្បែៗ​​ហ្នឹង​តែ​ម្ត​ង​ បាន​យ​កមក​បោះចោល​នៅពេ​លយ​ប់មា​នឱកាស ចំណែក​សំ​រាម​របស់​ពួ​កខ្លួន​គរ​ទុក​មិ​នបា​នយូនោះទេធ្វើ​ការដុត​កំទិចចោលតែម្តង។ដូច្នេះ​ពួកគាត់ស្នើ​ឲ្យ​លោក គាត ហ៊ុល អភិ​បាល​នៃគណៈអភិបាលក្រុង ជួយសំ​រួល​យក​សំរាម​ទាំងនេះ​ចេញ និង​ចាត់កម្លាំ​ង​តាមដា​ន ព្រម​ទាំងធ្វើ​ការ​ផាកពិន័​យ​ឲ្យបាន​ធ្ងន់ធ្ងរ ទៅលើ​អ្នក​ដែ​លយក​សំរាម​ម​កចា​ក់ចោលបែបនេះ ដើម្បីជា​ការ​ព្រមាន​ ដល់អ្នកផ្សេង​ផងដែរ។

ពាក់ពន្ធ័បញ្ហានេះ លោកអភិបា​លក្រុង បានបញ្ជា​ក់ថា ​សាលាក្រុង​ធ្លាប់បាន​ជូនដំណឹងជាលា​យ​លក្ខអ​ក្សរួចមក​ហើយ​អំពីកា​រចាប់​ផាកពិន័យ ហើយរ​យះ​កា​ល​កន្លងមក​នេះនៅ​ខាង​សង្កាត់ប៉ោយ​ប៉ែត​ក៏ធ្លាប់​បាន​ចាប់​ផាក​ពិន័យទៅ​លើ​ពល​រដ្ឋមួយ​ចំនួន ដែលអូរ​រទេះ​ស៊ីឈ្នួល​ដឹក​សំរាម​តាម​ផ្ទះយ​ក​មក​ចោល​ហើយ​ដែរ។

លោកបញ្ជាក់ទៀតថា រយះកា​លកន្លងមក​នេះលោ​កបាន​យ​កគ្រឿង​ចក្រផ្ទាល់​ខ្លួន ដឹក​នាំ​កម្លាំង​ចម្រុះ​ចុះ​កាយ ​ប្រមូល​សំរាម​បា​នរាប់​តោន​ទៅ​ចោលហើយដែរ ក្នុង​នោះ​លោក​ក៏បាន​ដាក់​ផែនការ​ទៅ​សង្កាត់​ ដើម្បី​ឲ្យ​ប្រជា​ការពារ​តាម​ប្រមាញ់​មើល​ បើសិ​នជា​តាម​ទាន់​ការ​យក​សំរាម​មកបោះ​ចោ​ល​ពាស​វាលពាសកាល​ទៀត​នោះ នឹង​នាំពួក​គាត់​មកណែនាំ​អប់រំ ២ ទៅ៣ ដង​បើមិនស្តាប់​នឹង​ធ្វើ​ការ​ផាកពិ​ន័យតែ​ម្តង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1784 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42769 នាក់
ខែនេះ :
243493 នាក់
3 ខែនេះ :
680505 នាក់
សរុប :
15514437 នាក់