ឯកឧត្តមអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស់ និងអាល់កុល ពីសប្បុរសជនក្នុងខេត្ត
ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងអាល់កុល ពីគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) និងអយ្យការអមសាលាដំបូងខត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរបស់អយ្យការអមសាលាដំបូងខត្តកំពង់ចាម និងលោកប្រធាន រួមនឹងបុគ្គលិកគ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ ម៉ាស និងអាល់កុល ដល់រដ្ឋបាលខេត្តកំពង់ចាម។អំណោយដែលរដ្ឋបាលខេត្ត ទទួលបានអំណោយពីសប្បុរសជនរួមមាន៖
-គ្រឹះស្ថានប្រសើរហ្វាយនែន (ម.ក) ប្រគល់ជូនរដ្ឋបាលខេត្តរួមមាន៖ មីជាតិ ចំនួន១០០កេស ទឹកសុទ្ធ ១០០កេស ម៉ាស់៥.០០០ម៉ាស និងអាល់កុល១៥០លីត្រ។
-អយ្យការអមសាលាដំបូងខត្តកំពង់ចាម ថវិកាចំនួន៤.០០០.០០០រៀលផងដែរ៕