រថយន្តបុកម៉ូតូ នៅឃុំទួលអំពិល បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង
ខេត្តកំពង់ស្ពឺ៖ដោយសារតែកត្តាអ្នកបើកបរមានការធ្វេសប្រហែស បើរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ស្លាកកលេខកំពង់ចាម1B-2003 បើកបរដោយឈ្មោះ ផ្លុង ក្ដឹប ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអង្គក្ដី ឃុំទួលអំពិល ស្រុកបសេដ្ឋ បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHyundai ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ3A-7858 សណ្ដោងរសឺម៉ីរម៉ក ពណ៌ស្វាយ ពាក់ផ្លាកលេខ ព្រះសីហនុ4A-3095 ដែលំពុងបើកបរបញ្រ្ចាសទិសគ្នាមកបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។
ប្រភពបានបន្តថាក្រោយកើតអ្នកបើកបររថយន្តមិនស្គាលអត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់ស្រមោល ហើយមន្ត្រីនគរបាលស្រុកបានប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្តបង្កនិងម៉ូតូខាងលើផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ រងចាំដោះស្រាយនៅពេលក្រោយ៕