ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ច​ប្រជុំ ត្រៀមបង្ការ ទប់​ស្កាត់ការឆ្លងរា​លដាលជម្ងឺកូវីដ-១៩
Wed,17 March 2021 (Time 05:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 453នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំនៅក្នុងសា​លប្រជុំស្នង​ការដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាល ខេត្តប​ន្ទាយ​មានជ័យ បានដាក់ផែនការដ​ល់កម្លាំងនគរបា​លខេត្តចំនួន៦៩៤​នាក់ ដើម្បីត្រៀមបង្ការ ទប់​ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្ត​បន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ ស្នងការ​បានមានប្រសាសន៍​ថា ផែនការប្រជុំនេះចំ​ពោះនគរបាលចំនួន ៦៩៤​នាក់នេះត្រូវ​ត្រៀមបង្ការទប់ស្កាត់ ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយ​មា​នជ័យ។ហើយកិច្ចប្រជុំនេះ​ដែរគឺសំដៅធានាបានទាំងស្រុង នូវសុខមាលភា​ពនិងអាយុ​ជីវិតជូនប្រជា​ពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន និងក្នុងស​ហគមន៍ ដែលបង្កដោ​យជម្ងឺកូវីដ១៩​កំពុងរាតត្បាតពេញទំហឹង។នគ​របាលទាំងអស់ ដែលមា​នភារកិច្ចការពារ ត្រូវបង្កើនស្មារតី ម្ចាស់ការដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ អង្គភាព​ពាក់ព័ន្ធត្រូវទ​ទួលខុសត្រូវគ្រ​ប់ភារកិច្ចតាម​គោលដៅរៀងៗខ្លួន​ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបញ្ជាក់ថា គ្រប់អង្គភាពត្រូវត្រៀមសម្រាប់អន្តរាគមន៍ ដោះស្រាយទប់ស្កាត់ នូវការចម្លង​មេរោគកូវីដ ១៩ ពីបុគ្គលម្នាក់ទៅ​បុគ្គលម្នាក់ ដែលអាចនឹងមាន​ការឆ្លងជាទ្រង់ទ្រាយ​ធំនៅក្នុងស​ហគ​មន៍ នៅតាមមូលដ្ឋាន ស្រុក ក្រុងជាដើម។នគរបាលទាំងអស់ត្រូវ ត្រៀមទប់ស្កាត់ការធ្វើ​ដំណើររប​ស់ប្រជាពលរដ្ឋ ក្នុងក​រណីផ្ទុះជំងឺកូវីដ-១៩ ត្រូវត្រួត​ពិនិត្យស្រា​វជ្រាវរកឲ្យឃើញ ពលរដ្ឋដែល​សង្ស័យថា មានផ្ទុកជម្ងឺកូវីដ-១៩ និងអ្នក​ប៉ះពាល់ដោ​យផ្ទាល់ ដោយប្រយោល ដើម្បី​ប្រគល់ជូនក្រុមការងារសុខាភិបាល។ត្រូវពង្រឹងកម្លាំងទប់ស្កាត់បទល្មើស គ្រប់ប្រភេទ​តាមខ្សែប​ន្ទាត់ព្រំដែន ពលករខ្មែរ រួមទាំង​ជនបរទេសឆ្លងដែន ចេញ-ចូល ដោយខុសច្បា​ប់ត្រូវឃា​ត់ធ្វើ​ចត្តា​ឡីស័ក ក្នុងករណីជនប​រទេសមក​ពីថៃមិន​ទាន់ចូលដល់កម្ពុជានោះ ត្រូវឲ្យត្រឡប់​ទៅវិញតាមផ្លូវដើម ដោយ​សហការជាមួយកម្លាំងសមត្ថកិច្ចច​ម្រុះ និងក្រុមការងារសុខាភិបាល ។

នគរបាលត្រូវចាត់វិធានការផ្សេងៗ ដែលមាន​ការចាំបាច់ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដា​លជម្ងឺកូវីដ.១៩ ចូលស​ហគមន៍ផ្សេងៗទៀតត្រៀមកម្លាំង២៤ម៉/២៤ម៉ សម្រាប់អន្តរាគមន៍ស្រុក.ក្រុង ដែលមាន ហានីភ័យកើតឡើង​ជាយថាហេតុ ក្នុងករណីមានការឆ្លងជម្ងឺកូវីដ-១៩នេះ។ចំពោះមេខ្ស​ល់ដែ​លបានធ្វើសកម្មភាពនាំឆ្លងដែន ដោយខុសច្បាប់នាពេលនេះ មិនត្រូវអត់ឱ​នឲ្យឡើយ​ ត្រូវ​តែចាត់ការ​តាមនិតិវិធីច្បាប់​ឲ្យបានហ្មឺងមាត់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8195 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49180 នាក់
ខែនេះ :
249904 នាក់
3 ខែនេះ :
686916 នាក់
សរុប :
15520848 នាក់