ឯកឧត្ដម អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយ និងថវិកាមួយចំនួនពីអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដើម្បីចូលរួមចំណែកក្នុងយុទ្ធប្រឆាំងជំងឺកូវីដ១៩
ខេត្តស្វាយរៀង៖ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវី១៩ ដែលកំពុងតែផ្ទុះឡើងដែលគួរឲ្យបារម្មនោះនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ លោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក បាននាំយកអំណោយ និងថវិកាមួយចំនួន ផ្តល់ជូនឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត ដើម្បីចូលរួមឧបត្ថម្ភដល់រដ្ឋបាលខេត្ត។
អំណោយទាំងនោះរួមមាន៖ម៉ាស១៥កេស ស្មើនឹង៣៧,៥០០ម៉ាស់, អាល់កុល០៨កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀង។
ក្នុងឱកាសនោះឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបាន ថ្លែងអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិការផ្តល់ឱ្យរដ្ឋបាលខេត្តស្វាយរៀង សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕