ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គណៈបញ្ជាការឯកភាពខេត្ត ក្រុងប៉ោយប៉ែត និងកង​កម្លាំង​ប្រដាប់អាវុធ ​ចុះដាក់​បា​រ៉ា​សប៉ុស្តិ៍​ត្រួតពិនិត្យ ជនបរ​ទេស​ដែល​ចូ​ល​ធ្វើការ និងស្នាក់នៅក្នុងក្រុង ដើម្បី​ទប់ស្គាត់​កា​ររីករា​លដាល​ជំងឺកូវីដ១៩
Mon,15 March 2021 (Time 08:51 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 368នាក់)


ខេ​ត្តបន្ទាយមានជ័យ៖ដើម្បី​ងាយ​ស្រួលក្នុងកា​រគ្រប់គ្រងនូវស្ថានការ និង​ទប់ស្គាត់​ការរីករាលដាល​ជំ​ងឺ​កូវីដ​១៩ គណៈបញ្ជាការឯ​កភាពខេត្ត ក្រុង​ប៉ោ​យប៉ែត និងក​ងកម្លាំងប្រដា​ប់អាវុធ​មាន ​កម្លាំង​នគ​របាល , កម្លាំង​កងរាជ​អាវុធ​ហត្ថ ​ព្រម​ទាំ​ងក្រុម​គ្រូពេទ្យ​ផង​នោះ បានចុះដាក់​បា​រ៉ា​សប៉ុស្តិ៍​ត្រួតពិ​និត្យ​សុខភា​ព​ប្រជាព​លរដ្ឋ​ខ្មែរ ពិ​សេស​ជនជា​តិ​បរ​ទេស​ ដែល​បានធ្វើ​ដំ​ណើរ​ចូលក្នុង​ក្រុង​។


បើតាមលោក ង៉ោ ម៉េងជ្រួញ អភិ​បាលរង ខេត្ត​ បាន​ឲ្យដឹងថា ក្រោយពីទទួល​បានបទ​បញ្ជា និងការ​ណែ​នាំពីឯ​កឧត្តម​ អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាល​ខេត្ត ដែល​ជាប្រធាន​គណៈ​បញ្ជា​ការឯ​កភាព​ខេត្ត ​និងជាប្រធា​នគណៈបញ្ជា​ការទប់​ស្គាត់ជំងឺកូវីដ១​៩​ បាន​ចាត់តាំង​ឲ្យលោ​កប្រ​ចាំការ​នៅតំបន់​ភូមិសា​ស្ត្រក្រុង​ប៉ោយប៉ែត ក្នុង​នោះគណៈបញ្ជាករឯកភាពបានស​ម្រេចយក​ពី​គោល​ដៅ​ គោល​ដៅទី១ នៅលើកំ​ណាត់ផ្លូវជា​តិលេខ​៥ ចំណុចខាងមុខ​ទីបញ្ជាការ​មូល​ដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ និងគោល​ដៅទី២ នៅលើ​កំ​ណាត់ផ្លូវជា​តិលេខ​៥៨ កែង​នឹង​ផ្លូវ ៥០ ដែល​ឆ្ពោះ​មកពី​ខេត្តព្រះ​វិហារ និ​ង​ខេត្តឧ​ត្តរមា​នជ័យ​​ ចូលមកក្រុង​ប៉ោយប៉ែត​ ដើម្បី​ចូលរួ​មចំណែ​កក្នុងការអ​នុវត្តនូវ​វិធាន​ការនានា​ដែរ​បា​នធ្វើ និង​កំពុងធ្វើ​។


លោកបញ្ជាក់ថា កា​រចុះត្រួតពិនិត្យ​ប្រជា​ពលរដ្ឋ ពិសេស​ទៅលើ​​ជនជាតិ​បរទេស​ ដែល​បាន​ធ្វើ​ដំណើ​រចូលមកក្រុងប៉ោ​យប៉ែតនេះ​ ក្នុងគោលបំណងសួរ​នាំពួកគាត់ថាតើមកពីតំបន់​ណា ​ហើយទៅ​ធ្វើការ​ និង​ស្នា​ក់នៅកន្លែ​ងណា​ ដើម្បី​ងា​យស្រួ​លក្នុង​ការគ្រប់គ្រង​ស្ថានការ និង​ការពារ ​ទប់ស្កាត់ ការរីក​រាល​ដាលនូវជំ​ងឺកូវីដ១៩ នៅក្នុង​ក្រុង​។ក្នុង​នោះលោកក៏បាន​អំពាវនាវដល់ប្រជាព​លរដ្ឋ និង​ជន​បរទេស ត្រូ​វអនុវត្ត​តាមវិ​ធានការរបស់ក្រសួង​សុខាភិ​បាល​ ​ឲ្យបា​នខ្ជាប់ខ្ជួន ដើម្បីបញ្ជៀស​កា​រឆ្លង​រីករាល​ដាលកាន់តែធំឡើងៗ​។លោក​បញ្ជាក់ទៀតថា ក្រុងប៉ោយប៉ែត​ជាទីក្រុងពាណិជ្ជកម្មមួយ ដូច្នេះ​យើង​ត្រូវ​តែរួមគ្នាគិត​គូទប់ស្គាត់​ឲ្យបាន​ខ្ពស់ ដើម្បីបញ្ជៀស​កា​រឆ្លងនាំ​ឲ្យបិតអា​ជីវកម្មនានា ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សេដ្ឋកិច្ចកា​ន់តែធ្ងន់ធ្ងរទៅៗ។


ជាងនេះទៅទៀត​លោ​កបានបញ្ជាក់​អំពីស្ថាន​ការ​នៅខេត្តបន្ទាយមានជ័យ ចាប់តាំងពីផ្ទុះ​នៅក្នុងស​ហគ​ម ២០ គុម្ភៈ រហូតមកដល់ពេលនេះនៅក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានវិជ្ជមានជំងឺ​ឆ្លង​កូវីដ១៩ នៅឡើយទេ។ដោយឡែក​អ្នកដែល​សង្ស័យជាប់ពាក់ព័ន្ធ​ជាមួយស្ត្រីជនជា​តិចិនម្នាក់​ដែល​ អាជ្ញា​ធរខេត្តសៀម​រាបរក​ឃើញវិជ្ជមានកូវីដ១​៩ ដែល​សមត្ថកិច្ច​ក្រុងប៉ោយប៉ែត នាំយកទៅ​ពិនិត្យ​សំណាក់ និងធ្វើចត្តាឡីស័កទាំង​១០៥​នាក់​នោះ អវិជ្ជ​មាន​ទាំងអស់ ក្នុងកា​រពិនិត្យលើកទី១។តែទោះ​យ៉ាងនេះក្តី​ស្នើ​ឲ្យប្រជា​ពលរដ្ឋ ត្រូវតែ​បង្កើន​ការប្រុង​ប្រ​យ័ត្ន​​ឲ្យកាន់​តែ​ខ្ពស់​ជា​ងនេះបន្ថែមទៀតធ្វេដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8339 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
49324 នាក់
ខែនេះ :
250048 នាក់
3 ខែនេះ :
687060 នាក់
សរុប :
15520992 នាក់