អាជ្ញាធរខេត្តបន្ទាយមានជ័យ សម្រេចផ្អាកការរៀបចំពិធីមង្គលការ ជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍
ខេត្តបន្ទាយមានជ័យ៖ដោយស្ថានភាព នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ការជួបជុំតាមបែបសាសនា ជាបណ្តោះអាសន្ន រយៈពេល០២សប្តាហ៍ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប្រសិនបើព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ ដើម្បីបង្ការ និងទប់ស្គាត់ការរីករាលដាលជំងឺកូវី១០៩។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយបានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្ត ខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ *៣ការពារ ! ៣កុំ" កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺ កូរីដ-១៩ ចូលក្នុងសហគមន៍ ។ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍នោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលក្រុង-ស្រុក និងលោក លោកស្រីមេឃុំ ដែលមានដូចខាងក្រោម៖
១- ត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការពិធីជប់លៀង។ និងការជួបជុំតាមបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្លៃទី១៥ ខែមិនា ឆ្នាំ២០២១នេះ។
២- ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្លាកពិធីដែលមាន ការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល០២សប្តាហ៍សិន។
៣- លិខិតរដ្ឋបាលខេត្តដែលចេញនាពេលនេះ មិនមានប្រតិកម្មជាមួយលិខិតអនុញ្ញាតរបស់ រដ្ឋបាលក្រុង -ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាតម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យ លើសពី០៥នាក់(ប្រាំនាក់) ក្នុងមួយតុ ។
៤- ក្នុងករណីដែលម្ចាស់ពិធី មិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាក ពិធីនៃការជួបជុំនោះជាបន្ទាន់ ។
៥- ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និង មិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ -១៩ ។
៦- ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំ តាមបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់ រដ្ឋបាលខេត្ត ចេញសេចក្តីជូនដំណឹងឲ្យដំណើរការពិធីឡើងវិញ៕