ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ជនសង្ស័យ​២នាក់ ត្រូវអាវុធហត្ថស្រុកម៉ាឡៃ ឃាត់ខ្លួនបញ្ជូនទៅ​តុលាការខេត្តបន្ទាយមានជ័យ ពាក់​ព័ន្ធករណី​បោកប្រាស់​ប្រជាព​លរដ្ឋ​​យកប្រាក់ ដោយសន្យាលក់​ដី នៅតំបន់បឹងជង្រុកឱ្យ
Mon,15 March 2021 (Time 05:34 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 492នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​២នាក់ ដែល​ជាប់ពាក់ព័ន្ធទៅនឹងករណី​បោកប្រាស់​ប្រជាព​លរដ្ឋ​ចំនួ​ន​០៧​នាក់ដោយ​យក​ប្រាក់ ហើយ​សន្យាល​ក់​ដី​ នៅតំបន់បឹ​ងជង្រុក ឱ្យពួក​គាត់នោះ ​ត្រូវបាន​កម្លាំង​មូល​ដ្ឋាន​កងរាជអាវុធ​ហត្ថស្រុក​ម៉ាឡៃ ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បន្ទាប់​ពី​ជនសង្ស័យទាំង២ បានដឹក​នាំប្រជា​ពលរដ្ឋមួយ​ក្រុមទៅធ្វើសកម្មភាព​​វាស់វែងដី​ចែកគ្នា នៅ​ចំណុចតំ​បន់បឹង​ជង្រុក​តេជោ ឈ្នះ ឈ្នះ ស្ថិតនៅ​ក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត​បន្ទា​យមានជ័យ នោះ។ដោយឃើញសកម្ម​ភាព​ឈ្មោះ លាង ពេញ ភេទប្រុស អាយុ៥​១ឆ្នាំ និង​ឈ្មោះ ឈីវ សានីត ភេទប្រុស អាយុ៦៤ឆ្នាំ អ្នក​ទាំងពីរបច្ចុប្បន្ន រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាននាំប្រជាពលរដ្ឋចំនួន០​៧នាក់ មកវាស់វែ​ងយកដី​រដ្ឋ​ដែល​បាន​ដោះស្រាយទំ​នាស់ដីធ្លី ជាមួយប្រជា​ពលរដ្ឋកន្លងមកនោះ ទើបឯក​ឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករង​ខុទ្ធកាល័យ​សម្ដេចអគ្គមហា​បតីតេជោ ហ៊ុន សែន និង​ជាប្រធានក្រុមការងារ​ដោះ￸ស្រាយ​ទំនាស់ដីធ្លី​ប្រចាំតំ​បន់​បឹងជង្រុក ស្នើឱ្យក​ម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ហៅពួកគា​ត់ទៅសួរនាំ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ​បើតាមលោកវរសេនីយ៍ត្រី តាំង សុខហេង មេ​បញ្ជាការមូលដ្ឋានកង​រាជ​អាវុធហត្ថ ស្រុកម៉ាឡៃបា​នឱ្យដឹងថា ក្រោយ​ពីសួរនាំរួចទើប​ដឹងថា ឈ្មោះ￸ លាង ពេញ និង​ឈ្មោះ￸ ឈីវ សានីត បានបោកប្រាស់​ប្រជាព​លរដ្ឋចំនួន០៧នាក់ ដោយយក​ប្រាក់ពីពួកគាត់ ហើយ​សន្យា​លក់ដីនៅតំបន់​បឹងជង្រុកឱ្យពួកគាត់។

បើយោងតា​មការៀបរា​ប់ពីប្រជាពលរដ្ឋទាំង០៧នាក់ បានឱ្យដឹងថា ឈ្មោះ￸ លាង ពេញ បាន​អះ​អាងថា ខ្លួន​មានដី​នៅបឹងជ​ង្រុកហើ​យលក់ឱ្យពួក​គាត់ក្នុង១ឡូតិ៍ តម្លៃ២០ម៉ឺនរៀល បើមិ​នបានដីទេ នឹង​ប្រគល់ប្រាក់ឱ្យវិញគ្រប់ចំនួន។ចំណែកជនសង្ស័យទាំងពី​រនាក់ នៅចំពោះមុខ​សត្ថកិច្ច​បានឆ្លើយ​សារភាពថា ក្នុងកំឡុងខែមករា ឆ្នាំ២០២០ ពួកគេពិតជា​បានយកប្រាក់ពីប្រជាពលរដ្ឋ សរុបចំនួន​៣.៧​៦៥,០០០៛(បីលាន ប្រាំពីសែន ប្រាំមួយម៉ឺន ប្រាំពាន់ រៀល) ហើយពួកគេយ​កប្រាក់ទាំង​នោះ￸ឱ្យ​ទៅ​ឈ្មោះ￸ សំរឹទ្ធ ង៉ោន ដែ​លជាអ្នកអះ​អាងថា ខ្លួនមានដី​នៅខា​ងកើត​ដីក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅតំប​ន់បឹងជង្រុកនោះ​￸។ដោយផ្អែកលើ​ការៀបរាប់​ពីប្រជាពលរដ្ឋចំនួន​០៧នាក់ និងចម្លើ​យសារ​ភាព របស់ជនសង្ស័យ​ខាងលើ ទើប​កម្លាំងជំនា​ញព្រហ្មទណ្ឌមូលដ្ឋានកង​រាជអាវុធហត្ថ ស្រុកម៉ា​ឡៃក​សាងសំណុំរឿង បញ្ជូនមកការិយល័​យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។លុះនៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអា​វុធហត្ថ​ខេត្ត បញ្ជូន ជនសង្ស័យទាំ​ងពីរនាក់​បន្តទៅសា​លាដំបូ​ងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់￸៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4726 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
45711 នាក់
ខែនេះ :
246435 នាក់
3 ខែនេះ :
683447 នាក់
សរុប :
15517379 នាក់