រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ»ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៩នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជាសះស្បើយមានចំនួន៤នាក់។
ក្រសួងសុខាភិបាលបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១២៦៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៦២៣នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៦៣៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមៈ