ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ដើម្បីទ​ប់ស្កាត់កា​ររីករាលដាលជំងឺកូវីដ-១៩ រដ្ឋបា​ល​ខេត្តប៉ៃលិន បានចេញ​សេចក្តី​ណែនាំ ឱ្យផ្អាកប​ណ្តោះ​អាសន្ននូវ​ពិធីរៀបការ បុណ្យទាន ក្លឹប​កម្សាន្តកន្លែង​ហាត់ប្រា​ណ ការ​ជួបជុំផ្សេងៗ
Fri,12 March 2021 (Time 09:53 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 431នាក់)


ខេត្តប៉ៃលិន៖សេចក្តីណែនាំរបស់រដ្ឋបាលខេត្តប៉ៃលិន លេខ ០០៧/២១ សណន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០​២១ ស្តីពីការទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមកា​រណែនាំរបស់រាជ រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ។ ដូច្នេះយើងរាល់​គ្នា ត្រូវតែអនុវត្តឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីរក្សា ការពារខ្លួន​ពីមេរោគកូវីដ-១៩ ដ៏កាច​សាហាវ ខណ:កំពុងតែមានកា​រផ្ទុះឡើងក្នុងប្រទេសកម្ពុជា ។

ប្រភពព័ត៌​មាននៅក្នុងលិខិតណែ​នាំ បានឱ្យដឹងថា ៖ក្នុងការចូលរួមអនុវត្តតាមគោលការណ៍ ណែនាំ​របស់រាជរដ្ឋាភិ​បាល និងក្រសួងសុខាភិបាល ដើម្បីទ​ប់ស្កាត់ការរី​ករាលដានមេរោគកូវីដ-១៩ ក្នុងស​ហគមន៍ នោះរដ្ឋបា​លខេត្ត សូមធ្វើកា​រណែនាំដល់មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ក្រុង ស្រុក និងសាធារណ​ជនទាំងអស់ នៅក្នុងមូល​ដ្ឋានខេត្តប៉ៃលិន ដូចខាងក្រោម ៖
១. ត្រូវផ្អាករាល់ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) ក្លឹបហាត់ប្រាណ ការរៀបអាពា​ហ៍ពិពាហ៍ បុណ្យទាន ការជួបជុំ ឬការប្រមូលផ្តុំគ្នាកុះករ នៅគ្រប់ទីកន្លែង ក្នុងក​រណី​មិន​ចាំបាច់ ជាបណ្តោះអាសន្ន ។
២. ត្រូវផ្អាករាល់កិច្ចប្រជុំ ​សិក្ខាសាលា និង វគ្គបណ្តុះបណ្តាលផ្សេងៗ ។
៣. គ្រប់ច្រក ចេញ-ចូល ​នៅមន្ទីរ អង្គភាព ​និងកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវចា​ត់ឱ្យមា​នមន្រ្តី​ធ្វើការវាស់កម្តៅ បាញ់អាល់កុល និងត្រូវធ្វើកា​រតាមដានពីសុខភាពរបស់មន្រ្តី ដែលមកបំ​ពេញ​ការងារ ឱ្យបានហ្មត់ចត់ ព្រមទាំងចូលរួមអនុវត្តការស្គេន QR Code «ទប់ស្កាត់កូវីដ-១៩» នៅ​តាម​ច្រកចេញចូល សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។
៤. ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែ​នាំរបស់ក្រសួងសុខាភិបាល និង សម្តេចអគ្គមហា​សេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (៣ការពារ ៣កុំ) ។

សេចក្តីប្រកាសព័ត៌មា​នរបស់រដ្ឋបាលខេត្តក៏បាន ណែនាំ​ដល់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវការ​គ្រប់​គ្រង និងរឹតបន្តឹងបងប្អូនប្រជាពលរដ្ឋ ប្រសិនបើមានករណីសង្ស័យពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ សូ​មធ្វើ​ការទំនាក់ទំនង ជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ឬមណ្ឌលសុខភាព ដែលនៅ​ក្បែរលំនៅឋានរបស់ខ្លួនផងដែរ ។

លិខិតបញ្ជាក់ទៀតថា ទទួលបាន​សេចក្តីណែនាំនេះ សូមអាជ្ញាធរ ដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គ​ភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាល ក្រុង ស្រុក និង សាធារណជនទាំងអស់ នៅក្នុងមូល​ដ្ឋានខេត្តប៉ៃ​លិន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និង អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5038 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
46023 នាក់
ខែនេះ :
246747 នាក់
3 ខែនេះ :
683759 នាក់
សរុប :
15517691 នាក់