ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន
ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក គឺប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង១០នាទី កម្លាំងនគរបាលដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យចានចំនួន០២នាក់ នៅចំណុច ក្រុមទី០៣ ស្ថិតនៅក្នុងភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួន មានឈ្មោះ ផាន់ ឆៃលី ភេទប្រុស អាយុ២៦ឆ្នាំ(ជាអ្នក រក្សាទុកគ្រឿងញៀន) និងឈ្មោះសាន់ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ(ជាអ្នកប្រើប្រាស់គ្រឿងញៀន) ដែលអ្នកទាំងពីរ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌ សថ្លាចំនួន០៦ថង់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកICE , សម្ភារះពាក់ព័ន្ធសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPOពណ៍ស(ចាស់បែកកញ្ចក់),ម៉ូតូចំនួន០២គ្រឿង(ម៉ូតូចាស់កែឆ្នៃ០១គ្រឿងគ្មានស្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាក VIVA ពណ៌-ក្រហម ពាក់ផ្លាកលេខបាត់ដំបង 1M-3699 មានលេខម៉ាស៊ីនE443-TH5050048 និងកាំបិតចំនួន០២ដើម។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕