ករណីជនជាតិខ្មែរ ស្លាប់លើកទី១ នៅកម្ពុជាដោយសារជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖នេះជាលើទី១ហើយសម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ទៅលើបុរសវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០:៤០នាទីព្រឹក មានបុរសជនជាតិខ្មែរ ០១នាក់ អាយុ៥០ឆ្នាំ បានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលជាករណីស្លាប់លើកទី១នៅកម្ពុជា។ សព មានទីលំនៅ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកបើកបរឲ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានផ្ទុកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាលបញ្ចាក់ថា សពនេះ ត្រូវបានរកឃើញថាមានឆ្លង វីរុសកូវី ៥-១៩ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានលទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍នៃ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
ដូច្នេះស្នើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ត្រូវចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល ពិសេសត្រូវសហការជាមួយអាជ្ញាធ រមានសមត្ថកិច្ច នៅពេលដឹងថាខ្លួន ឬអ្នកជិតខាងមិនសូវស្រួលខ្លួន មានអាការៈខុសប្រក្រតី ត្រូវរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញ ដើម្បីចូលរួមទប់ស្កាត់ការីករាលដាលនូវជំងឺកូវីដ១៩៕