ប្រជាពលរដ្ឋ នៅភូមិបឹងជង្រុកតេជោជាង១ពាន់គ្រួសារ ទទួលបានការចាប់ឆ្នោតយកក្បាលដីឡូតិ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
ខេត្តបន្ទាយមានជ័យ:ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតទទួលយកក្បាលដីឡូតិ៍ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ: ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលិខាធិការក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ធការល័យសម្ដេចតេជោ ស្នើសុំប្រជាពលរដ្ឋចំនួន ១២១៣គ្រួសារ ឈប់គិតរឿងអតីតកាលកន្លងទៅ នឹងបញ្ឈប់ការបែងចែកគ្នាជាក្រុមពី៧ទៅ៨ក្រុមឲ្យនៅសល់តែ១ក្រុមបានហើយ។
ឯកឧត្តមបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ក្រោយពីទទួលបានលេខក្បាលដីហើយ ត្រូវរកពេលវេលាឲ្យបានឆាប់ ក្នុងការរុះរើលំនៅឋានដែលកំពុងសង់នៅលើដីរបស់គេ មករស់លើដីយើងវិញចាប់ពីពេលនេះតទៅ។
ដោយឡែកអ្នកដែលមិនចូលរួមដោះស្រាយ និងជចេសទាំងដឹងថាខ្លួនខុសហើយនោះ អ្នកនោះកំពុងប្រឈមនឹងផ្លូវច្បាប់ ដោយសារការដោះស្រាយឈ្នះឈ្នះរបស់ឯកឧត្តមត្រូវបានបញ្ចប់ហើយនោះ។ក្នុងនោះឯកឧត្តមបានព្រមានដល់ឈ្មោះឆេង ប៊ុនហាក់ និងលោកភាព រួមទាំងគូគន ដែលត្រៀមធ្វើប៉ាតុកម្មប្រឆាំងក្រោយថ្ងៃចាប់ឆ្នោតនោះ ក្រុមការងារខុទ្ធការល័យសម្ដេច អភិបាលខេត្ត ស្នងការខេត្ត បញ្ជាការរដ្ឋានខេត្ត ត្រៀមទទួលស្វាគមន៍ ភ្លាមនោះស្រាប់តែមានតំណាងក្រុមដែលគ្រោងធ្វើបាតុកម្មនោះ បានសុំចុះចូលមិនបង្កបន្តទៅទៀត។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋដែលទទួលបានក្បាលដីឡូតិ៍ បានសម្តែងនូវការដឹងគុណរកអ្វីព្រៀបផ្ទឹមពុំបាន និងអគុណ ចំពោះឯកឧត្តម ប៉ាន់ ខែមប៊ុនថន និងពិសេសសម្តេចតេជោ ដែលបានផ្តល់ដីឲ្យរស់នៅកាន់កាប់ស្របច្បាប់និងអភិវឌ្ឍន៍លើគ្រប់វិស័យ៕