លោក ង៉ោ ម៉េងជ្រួញ អញ្ជើញជាធិបតីក្នុពិធីចែកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ មកពី ៣សង្កាត់ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ:លោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២១ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគរបស់ក្រុមហ៊ុនជីហ្គៀគ្រុប តំណាងឲ្យអង្គការ cambodia vision ផ្តល់ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ មកពី ៣សង្កាត់ក្នុងក្រុងប៉ោយប៉ែត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គាត់ ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក លោកស្រីអភិបាលរងក្រុង លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុនជីហ្គៀគ្រុប តំណាងឲ្យអង្គការ cambodia vision និងអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមយុវជន ស ស យ ក ផងដែរ។
ក្នុងឱកាសនោះលោកអភិបាលក្រុងបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដែលបានទទួលអំណោយទាំងអស់ទូទាំងក្រុងប៉ោយប៉ែតមានចំនួនសរុប១៨៦៩៦គ្រួសារ ក្នុងនោះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន៥៥០០គ្រួសារ និងបីគ្រួសារដែលស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងម្នាក់ៗទទួលបានចំនួន១០លានរៀល និងថវិការបន្ថែមរបស់លោកឧកញ៉ាឡាច ប៊ុនប៉ាង ក្នុងម្នាក់ៗទទួលបានចំនួន៤លានរៀលផងដែ។
ជាមួយគ្នានោះដែរលោកអភិបាលរងខេត្ត បានថ្លែងកោតសរសើរចំពោះក្រុមហ៊ុនជីហ្គៀគ្រុប ដែលតែងតែជួយឧបត្ថម្ភ ជាក់ស្តែងដូចជាថ្ងៃនេះជាដើមក្រុមហ៊ុនបានផ្តល់ជាគ្រឿងឧបភោគបរិភោគចែកជូនដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់កន្លងទៅតាមរយះរដ្ឋបាលខេត្ត។
លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុនជីហ្គៀគ្រុប តំណាងឲ្យអង្គការ cambodia vision បានលើកឡើងថា អង្គការរបស់លោកកន្លងមកមិនត្រឹមតែជួយជាស្បៀងអាហារជូនប្រជាពលរដ្ឋនោះទេ បានចូលរួមចំណែងជាមួយរាជរដ្ឋាភិបាល តាមរយះក្រសួងសុខាភិបាល អំពីសុខមាលភាពប្រជាពលរដ្ឋទៀតផង។
អំណោយដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពី ៣សង្កាត់មាន
សង្កាត់ប៉ោយប៉ែតចំនួន១៨០គ្រួសារ,សង្កាត់ផ្សារកណ្ដាល១៧០.សង្កាត់និមិត្ត៥០គ្រួសារ សរុប៤០០នាក់ ក្នុងមួយគ្រួសារទទួលបានអង្ក២បេ(២០គីឡូគ្រាម,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួ,ប៊ីចេង០,៥គីគ្រាម,អំបិល១គីឡូក្រាម,ស្កស១គីឡូក្រាម៕