អ្នកអង្គម្ចាស់ សុីសុវត្ថ សិទ្ធិដែន ទ្រង់បានយាងសួរសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គ និងនាំយកព្រះរាជអំណោយទៅជូនដល់សិស្សានុសិស្ស នៅចំណុច អ៊ុង ម៉ុង
ខេត្តបន្ទាយមានជ័យ÷ នៅរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកអង្គម្ចាស់ សុីសុវត្ថ សិទ្ធិដែន ទ្រង់បានយាងសួរសុខទុក្ខប្រជានុរាស្រ្តរបស់ព្រះអង្គ នៅចំណុច អ៊ុង ម៉ុង ឋិតក្នុងភូមិ អូរអំពិល ឃុំពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។
ក្នុងនោះទៀតសោត អ្នកអង្គម្ចាស់ សុីសុវត្ថ សិទ្ធិដែន ទ្រង់បាននាំយកព្រះរាជអំណោយជា តុសិស្សចំនួន៣៦ តុគ្រូចំនួន៣ ក្តាខៀនតុចំនួន៣ និង សៀវភៅ ខ្មៅដៃ បន្ទាត់ ជ័រលុប មួយចំនួនចែកជូនដល់សិស្ស២៥០នាក់ ។
ក្នុងព្រះរាជដំណើររបស់អ្នកអង្គម្ចាស់ បានយាងមកដល់សាលារៀននៅចំណុច អ៊ុង ម៉ុង ឋិតក្នុងភូមិ អូរអំពិល សង្កេតឃើញថា មានប្រជានុរាស្រ្ត សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ បានមកឈរចាំទទួលអ្នកអង្គម្ចាស់យ៉ាងច្រើនកុះករ។
ក្នុងកម្មវិធីនេះលោក គង់ ជា ដែលជាតំណាងឲ្យប្រជាពលរដ្ឋនៅចំណុច អ៊ុង ម៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកអង្គម្ចាស់ ដែលបានយកព្រះរាជអំណោយជា តុសិស្ស តុគ្រូ ក្តាខៀន មកឧត្ថមដល់សាលារៀនក្នុងភូមិរបស់ពួកគាត់៕