ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
វគ្គបណ្ដុះ​បណ្ដាលស្ដីពី​ លេខាធិការរដ្ឋបាល ត្រូវបា​នបទវគ្គបញ្ចប់ដោយ​ជោគជ័យ
Sat,06 February 2021 (Time 05:47 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 485នាក់)


ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលស្ដីពី លេខាធិការរដ្ឋបាល កាលពីរសៀល​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក តាំង ម៉េងលាន អភិបា​លបាលរងខេត្តកណ្ដាលបានបញ្ជាក់ថា គោ​លបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីផ្ដល់​ចំណេះដឹង​ជាមូលដ្ឋាន​ដល់ស្មៀន​ដែល​ទើបប្រ​ឡងជាប់ថ្មី បានត្រៀមខ្លួនស​ម្រាប់បំពេញកា​រងារ និងបំរើសេ​វារដ្ឋបាលនៅតាម ឃុំ សង្កាត់រ​បស់​ខ្លួនប្រកបដោយភាពស្វាហាប់ ភាពជឿជា​ក់ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់​ស្ដីពីកា​រគ្រប់​គ្រងរ​ដ្ឋបាល ឃុំ សង្កាត់ ឆ្នាំ២០០១ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរប​ស់​រាជ​រដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកណ្ដាល ពិតជាមានមោទនភាពយ៉ាង​ខ្លាំងដែល​សាលាជា​តិរដ្ឋ​បាលមូល​ដ្ឋាន ក៏ដូចជាក្រសួងម​ហាផ្ទៃដែលបានជ្រើសរើ​សយកទីតាំងសាលាខេត្តកណ្ដាល ស​ម្រា​ប់ធ្វើការបណ្តុះប​ណ្តាលដល់ស្មៀន ឃុំ សង្កាត់ ដែលបាន​ប្រឡងជាប់ក្នុងឆ្នាំ២០១៩ មកពី១៥ រាជធានី ខេត្ត ចំនួន៤២រូប។

ឯកឧត្តមបានបន្តទៀតថា សម្រាប់វគ្គសិក្សា​នេះគឺគ្រាន់តែជា​ជំហានដំបូង នៃការបណ្ដុះប​ណ្ដាល​សម្រាប់​ស្មៀន ឃុំ សង្កាត់ ប៉ុណ្ណោះ គឺយើងមានការបណ្ដុះបណ្ដាល និងវគ្គសិក្សាជាច្រើនទៀត ដែលរៀបចំ​ឡើងដោយសាលាជាតិរដ្ឋបាលមូល​ដ្ឋាន និងរដ្ឋបាលរា​ជធានី ខេត្ត ជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពក្នុ​ងការអនុវត្តមុខងារភារកិច្ចរបស់ស្មៀន ឃុំសង្កាត់ឲ្យកាន់តែ​ប្រសើរឡើងជាលំដាប់។

ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំអនុ​វត្តតួនា​ទីរបស់ខ្លួនឲ្យបានល្អ ត្រូវយកចំណេះដឹង និងបទពិសោធ​ន៍ដែលទទួលបា​នពីការបណ្ដុះបណ្ដា​លរយៈពេល ១០ថ្ងៃនេះ ទៅអនុវត្តនៅតាម ឃុំ សង្កាត់ របស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវធ្វើខ្លួន​ជាជំនួយការ​ដ៏ល្អក្នុងរដ្ឋបាលឃុំ សង្កាត់ខ្លួន ប្រកបដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងសមត្ថភាព និងគុណភាព ត្រូវបន្ត​អភិវឌ្ឍន៍ខ្លួនឯងនិងទទួលយកការបណ្ដុះបណ្ដាលថ្មីៗជានិច្ច ទើបធ្វើឲ្យកិច្ច​ការនានាក្នុងរដ្ឋបា​លឃុំ សង្កាត់ ទទួលបានលទ្ធផលល្អ ពីព្រោះថាស្មៀនជាអ្នក​អនុវត្តការងារផ្ទាល់​ជាអ្នកផ្ដល់​សេវាផ្ទាល់ និងជាអ្នកធ្វើកិច្ចការងាររដ្ឋបាលឃុំសង្កាត់ទាំងមូល។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាល ស្ដីពីលេខាធិការរដ្ឋបាលនេះ មានរយៈពេល ១០ថ្ងៃ មាន​សិក្ខាកា​មចូលរួមចំនួន៤២រូប មកពី១៥ រាជធានី ខេត្តក្នុងនោះ ស្មៀនឃុំ សង្កាត់​នៃរដ្ឋបាលខេ​ត្តកណ្ដាល​ចំនួន៤រូបមកពីរាជធានីភ្នំពេញ១រូប ខេត្តកំពង់ចាម៣រូប ខេត្តស្វាយរៀង១រូប ខេត្តព្រៃវែង៣ រូបខេ​ត្តត្បូងឃ្មុំ១រូប ខេត្តសៀមរាប២រូប ខេត្តឧត្តរមានជ័យ៣រូប ខេត្តបាត់ដំបង ៣រូប ខេត្តកំពង់ឆ្នាំង២រូប ខេត្តបន្ទាយមានជ័យ ៧រូបខេត្តកំពត ៤រូប ខេត្តកែប ៥រូប ខេត្តតាកែវ ២រូប និងខេត្តព្រះសីហនុ ១រូបដែល​សុទ្ធតែជាមន្ត្រីដែលបានអនុវត្តមុខងារទើបតែបានរយៈពេលជាង ១ ឆ្នាំពោលគឺទើប​តែបានតែងតាំងស៊ប់ក្នុងក្របខណ្ឌរួច៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1711 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42696 នាក់
ខែនេះ :
243420 នាក់
3 ខែនេះ :
680432 នាក់
សរុប :
15514364 នាក់