លោកផលប៉េអិមខេត្តសៀមរាប បានវាយអ្នកសារព័ត៌មាន បែកមាត់ និង ដកកាំភ្លើងបាញ់ ១គ្រាប់ ផ្អើលពេញហាងផឹកសុី..
ខេត្តសៀមរាប÷ យោងតាមសេចក្តីរាយការមកថា នៅវេលាម៉ោង ២១ និង ០០ នាទី ត្រូវនិងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីហឹង្សាដោយចេតនា រវាងម៉េអិមខេត្តសៀមរាប ម្នាក់ឈ្មោះ ផល អាយុ ៤៥ ឆ្នាំ និង លោក តាំង ហូរ មុខរបរជាអ្នកសារព័ត៌មាន។ ហេតុការណ៍ផ្ទុះអាវុធ និង ប្រើហឹង្សានេះ កើតឡើងនៅក្នុងហាងផឹកសុីយីហោ មហាលាភ ៩៩៩៩ ឋិតក្នុងភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប ។
តាមសេចក្តីរាយការណ៍បន្តថា ក្នុងហេតុការណ៍ ហឹង្សាដោយចេតនា និង ផ្ទុះអាវុធ ក្នុងហាងផឹកសុីយីហោ៩៩៩៩ នេះ លោក តាំង ហូរ ជាអ្នកសារព័ត៌មាន ត្រូវបានលោក ផល មុខងារកងរាជអាវុធហត្ថ ដាល់មួយដៃបែកមាត់ ពេលនោះបានឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកលោក ផល បានដកកាំភ្លើងខ្លីម៉ាក ៥៤ បាញ់ អស់ចំនួន ១ គ្រាប់សំដៅលោក តាំង ហូរ ។ តែសំណាងល្អលោក តាំង ហូរ បានរត់គេចខ្លួនទាន់ពេលវេលា មិនបណ្តាលឲ្យរងរបួសដោយសារគ្រាប់កាំភ្លើងឡើយ។
ពាក់ព័ន្ធករណីហឹង្សា និង ផ្ទុះអាវុធនេះ មហាជនបានលើកឡើងថា ហេតុអ្វីមិននាំគ្នាយកច្បាប់មកដោះស្រាយ បែរជាយកហឹង្សា និង អាវុធ មកដោះស្រាយបញ្ហាបែបនេះ ដែលជាសកម្មភាពមួយល្មើសនិងច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាទៅវិញ ។
នៅព្រឹកថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០២១នេះលោក តាំង ហូរ បានប្រាប់សារព័ត៌មានយើងឲ្យដឹងថា មុនដំបូងលោកអង្គុយផឹកសុីមានគ្នា ៤-៥នាក់ រួមជាមួយឈ្មោះ ផល ក្នុងហាងយីហោ មហាលាភ ៩៩៩៩ បន្ទាប់មកអ្នកផឹកសុីជាមួយបានត្រលប់ទៅមុន២-៣នាក់ នៅសល់តែលោក តាំង ហូរ និងឈ្មោះ ផល ជាប៉េអិម។ បន្ទាប់មក លោក ផល បាននិយាយលេងជាមួយបែបធម្មតា រហូតឈានដល់ការនិយាយ ដៀមដាម មើលងាយអ្នកសារព័ត៌មាន លោក តាំង ហូរ បានឆ្លើយ តប វិញ។
ធ្វើឲ្យលោក ផល ខឹង ស្ទុះទៅដាល់មួយបែកមាត់ និង ប្រតាយប្រតប់គ្នា រួចលោក ផល បានទាញកាំភ្លើងខ្លីម៉ាក៥៤ បាញ់សំដៅសម្លាប់លោកផងដែរ តែសំណាងល្អ បាញ់មិនត្រូវ ដោយសារលោកគេចផុត ។ លោក តាំង ហូរ បន្តថា ខណៈផ្ទុះអាវុធ១គ្រាប់រួច លោកបានរត់ភៀសខ្លួនភ្លាមៗផងដែរ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។ ដោយឡែកលោក ផល មានមុខងារជាកងរាជអាវុធហត្ថ សារព័ត៌មានយើង នៅមិនទាន់បានទទួលការបំភ្លឺនៅឡើយនោះទេ ដោយសារគ្មានលេខទូរស័ព្ទ។
ចំពោះបញ្ហា មួយនេះ តើលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និង មានចំណាត់យ៉ាងណា ចំពោះលោក ផល មុខងារជាកងរាជអាវុធ ដែលបានផ្ទុះអាវុធក្នុងហាងផឹកសុីបង្ករឲ្យភ្ញាវផ្អើល និង ការមានភ័យខ្លាចបែបនេះ?