ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ដាក់បទបញ្ជាដល់សមត្ថកិច្ច និង​អាជ្ញាធរ​ឈរជើងនៅ​តាម​បណ្តា​ច្រកទ្វារជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបណ្តឹង ទប់ស្កាត់ និងបង្ការ​ការនាំចូ​លវីរុសកូវីដ-១៩ ចូលមកក្នុងប្រ​ទេស
Fri,05 February 2021 (Time 11:00 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 520នាក់)


ខេត្តកំពត៖មានប្រសាស​ន៍ក្នុងកិច្ចប្រជុំ​ជាបន្ទាន់មួយ នៅទីស្នាក់ការ​ច្រកទ្វារអន្តរជាតិព្រែកចាក នៅ​ថ្ងៃទ០៥ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ការចូលរួមពីលោកអ​ភិបាលរង​ខេត្ត កងកម្លាំងទាំងបី អភិ​បាល​ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងឈរ​ជើងតាមខ្សែ​បន្ទាត់ព្រំ​ដែន ដើម្បីអនុវត្ត​ឲ្យ​បានដាច់ខាតតាម​បទបញ្ជាដ៏មុតស្រួច​របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់​ការនាំចូលវីរុសកូវីដ-១៩ ចូលក្នុងប្រទេសនោះ​ឯកឧត្តម ជាវ តាយ អភិបាល នៃគណ:អភិបា​លខេត្តកំពត បានដាក់បទបញ្ជាដល់សមត្ថកិច្ច និង​អាជ្ញា​ធរ​ឈ​រជើងនៅតាមបណ្តាច្រកទ្វារជាប់ព្រំដែនកម្ពុជា-វៀតណា​មទាំងអស់ ត្រូវរឹតបណ្តឹង និង​ចាត់វិ​ធានម៉ឺងម៉ាត់​លើការទប់ស្កាត់ និងបង្ការការ​នាំចូលវីរុសកូវីដ-​១៩ ចូលមកក្នុងប្រទេសកម្ពុជា។

សមត្ថកិច្ចមានវិធាន​ការម៉ឺងម៉ាត់ និងទប់ស្កាត់ប្រ​ជាពលរដ្ឋកម្ពុជាចេញ​ទៅប្រទេសវៀតណាម និង​ចំ​ពោះ​ប្រជាពលរដ្ឋខ្មែរវិលត្រលប់មកវិញ ព្រមទាំ​ងប្រជាជន​វៀតណាម​ចូលមក​កម្ពុជាត្រូវ​ធ្វើចត្តាឡីស័ក​ជាដាច់ខាត ដោយគ្មានការ​លើកលែងនោះឡើយ។
លើសពីនេះទៀត ឯកឧត្តម បានដាក់បញ្ជា​ឲ្យសមត្ថកិច្ចរឹត​បន្តឹងហាមឃាត់​មិនឲ្យមានការលួច​ចេញ​ចូលតាម​បណ្តា​ច្រករបៀងទាំងអស់ ជាពិសេសព្រំដែន​ទឹកក៏ត្រូវមានវិ​ធានការម៉ឺងម៉ាត់ផងដែរ។
រីឯរាល់ទំនិញចេ​ញចូលត្រូវដំណើរការធម្មតា ប៉ុន្តែត្រូវត្រួតពិនិត្យ ឲ្យត្រឹមត្រូវតា​មការណែនាំរ​បស់​ក្រសួង​សុខាភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1916 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
42901 នាក់
ខែនេះ :
243625 នាក់
3 ខែនេះ :
680637 នាក់
សរុប :
15514569 នាក់