ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ប្រជាពលរដ្ឋរស់នៅលើដីអូរស្វារអិលនៅសល់ ១០-២០ ភាគរយ មិនស្តាប់តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការរុះរើសំណង់គ្រប់ប្រភេទលើដីស្របច្បាប់របស់ពលរដ្ឋ១៤
Thu,04 February 2021 (Time 02:44 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 509នាក់)


ខេត្តបន្ទាយមានជ័យ÷ ក្រោយពីមានការសម្របសម្រួលពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យ និងស្ថាប័ន ពាក់ព័ន្ធ រវាងពលរដ្ឋជាច្រើនគ្រួសារ ដែលបានរស់នៅលើដីដោយខុសច្បាប់នៅចំណុចដីអូរស្វារអិល កាលពីថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋ ៨០-៩០ ភាគរយ បានយល់ព្រមទទួលយកការដោះដូរតាមគោលនយោបាយឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ប្រជាពលរដ្ឋដែលបានយល់ព្រមដោះដូរនិងបញ្ចប់ទំនាស់ដីធ្លីនៅចំណុចអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត មានការសប្បាយចិត្ត យ៉ាងខ្លាំង ក្រោយអាជ្ញាធរ ពាក់ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់រកដំណោះស្រាយ ជូនពួកគាត់តាំងពីដើមរហូតដល់បញ្ចប់នៃទំនាស់ដីធ្លីជាង២០ឆ្នាំនៅចំណុចដីអូរស្វារអិលមួយនេះ។

ដោយឡែកសារព័ត៌មានយើងសង្កេតឃើញថា មានប្រជាពលរដ្ឋ ១០-២០ ភាគរយ មិនព្រមទទួលយកការដោះដូរតាមគោលនយោបាយឈ្នះៗនោះទេ ។

ក្នុងនោះទៀតសោត គេក៏បានសង្កេតឃើញថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញស.ជ.ណ ០៤៨/២១ ជូនដំណឹងបងប្អូនប្រជាពលរដ្ឋដែលកំពុងនាំគ្នារំលោភកាន់កាប់ សាងសង់ផ្ទះ រោង ខ្ទម ខុសច្បាប់លើដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុរបស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ នៅចំណុចដីអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ឲ្យរុះរើចេញវិញទាំងអស់ឲ្យបានមុនថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ជាកំហិត។ ក្នុងសេចក្តីជូនដំណឹងបន្តឲ្យដឹងទៀតថា បើករណីមិនអនុវត្តន៍តាមការណែនាំទេ រដ្ឋបាលខេត្តបន្ទាយមានជ័យនិងចាត់ក្រុមការងារថ្នាក់ខេត្ត ដើម្បីចុះធ្វើការរុះរើដោយផ្ទាល់ ហើយបើមានការប្រឆាំងតវ៉ា និងចាត់វិធានការតាមច្បាប់តាមរូបភាពជាក់ស្តែង និងមិនទទួលខុសត្រូវចំពោះការខូចខាត ឬ បាត់បង់ផលប្រយោជន៍ ឬដោះស្រាយជូនឡើយ។


តែក្នុងនោះ បែរជា ក្រុមប្រជាពលរដ្ឋដែលរស់នៅលើដីដោយខុសច្បាប់នៅសេសសល់ ១០-២០ ភាគរយ ក្រោមការដឹកនាំរបស់លោក សំជឿន ឋិតនៅចំណុចអូរស្វារអិល នាំគ្នា ដើរតាមអ៊ុកឡុក និង រំខានការងាររបស់ស្ថាប័នពាក់ព័ន្ធ និង សមត្ថកិច្ចទៅវិញ ។ សកម្មភាពភាពទាំងនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋដែលនៅសេសសល់ទាំងនេះ កំពុងផ្គើនជាមួយសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ យ៉ាងច្បាស់ក្រឡែត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6899 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
47884 នាក់
ខែនេះ :
248608 នាក់
3 ខែនេះ :
685620 នាក់
សរុប :
15519552 នាក់