លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចំនួន០៩នាក់
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន០៩នាក់នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការផ្ដាំផ្ញើដល់ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា ថៃ ត្រូវផ្សព្វផ្សាយដល់កម្លាំងក្រោមឱវាទត្រូវយកចិត្តទុកដាក់លើពលករចំណាកស្រុកមកពីប្រទេសថៃ ឱ្យចូលធ្វើចត្តាឡីស័ក ឱ្យបានហ្មត់ចត់បំផុត។
ជាងនេះទៅទៀតលោកមេបញ្ជាការខេត្ត បានដាក់ផែនការទៅគ្រប់បណ្ដាមូលដ្ឋានក្រុង ស្រុក ត្រូវការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះផងដែរ។
សូមបញ្ចាក់ផងដែរថា យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលត្រូវបំពាក់ឋានន្តរសក្តិមានចំនួន០៩នាក់ក្នុងនោះថ្នាក់វរសេនីត្រី ០១នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន០៨នាក់។ក្នុងពិធីបានប្រព្រឹត្តទៅនៅសាលប្រជុំធំ បញ្ជាការដ្ឋានអាវុធខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក សរុបចំនួន៨៧នាក់ផងដែរ៕