សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងប្រដាប់អាវុធ នៅតាមមជ្ឈមណ្ឌលសំចតចំនួន៣ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយមានការណែនាំពីឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌលសំចតនៅក្នុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុមគ្រួពេទ្យ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងការពារសុវត្ថិភាពនៅតាមមណ្ឌល។ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតផងដែរ។
អំណោយដែលត្រូវផ្តល់ជូននៅមជ្ឈមណ្ឌលសំចតចំនួន៣ គឺនៅវិទ្យាល័យនិមិត្ត,មជ្ឈមណ្ឌលចំចតក្រុងប៉ោយប៉ែត និងសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិមិត្ត ក្នុងមួយមណ្ឌលទទួលបាន មី ចំនួន១០ កេះ,ត្រីខ១កេះ,នុំចំនួន២ធុង និងទឹកបរិសុទ្ធចំនួន១០០យួរ។
លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមប្រធាន ឲ្យមានការសហការជាមួយរដ្ឋបាលក្រុងនិងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលឆ្លងដែនពីប្រទេសថៃ ដែលត្រូវកងកម្លាំងប្រដាប់អាវុធដឹកបញ្ជូនយកមកធ្វើចត្តាឡីស័ករយះពេល១៤ថ្ងៃ ដើម្បីការពារកុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគម នៅតាមមណ្ឌលសំចត ដើម្បីជួយសម្រួយនិងជាការលើកទឹកចិត្ត។
ជាមួយគ្នានោះដែរលោកអភិបាលក្រុង ក៏បានថ្លែងកោតសសើរ ចំពោះសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ពិសេសរដ្ឋបាលក្រុងប៉ោយប៉េត ហើយកន្លងមកនេះពិសេសកាលពីគ្រោះទឹកជំនន់សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗពីទឹកជំនន់ និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈមួយចំនួនជួយឧបត្ថម្ភយ៉ាងសកម្មផងដែរ៕