ឯកឧត្តម ដួង តារា និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យជាក់ស្តែង ដើម្បីដោះស្រាយវិវាតដីធ្លីដ៏រាំរ៉ៃជាង១០ឆ្នាំ រវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ ដោយឈើលើគោលការណ៍ឈ្នះ ឈ្នះ របស់សម្តេចតេជោ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថាការដោះស្រាយវិវាតដីធ្លីដ៏រាំរ៉ៃ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង១០ឆ្នាំ រវាងពលរដ្ឋ១៥គ្រួសារ និងពាណិជ្ជករ ក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺពិតជាបានផ្តល់ផលប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ នឹងទទួលបានសិទ្ធកាន់កាប់ដីស្របច្បាប់ទាំងអស់គ្នាផងដែរ។
ឯកឧត្តម ដួង តារា មានប្រសាសន៍បែបនេះ ខណៈដែលឯកឧត្តម ដឹកនាំគណៈប្រត្តិភូ និងមន្ត្រីជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យជាក់ស្តែងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ឯកឧត្តមបញ្ជាក់ថា យើងមានមន្ត្រីជំនាញទាំងអស់ដែលយល់ដឹងពីនិតិវិធីច្បាប់ យល់ដឹងផ្នែកវាស់វែង ដែលមានប្រធានមន្ទីរសូរិយោដីខេត្ត អភិបាលក្រុង ដើម្បីចូលរួមសម្រុះសម្រួល ឲ្យប្រជាពលរដ្ឋរស់មានសិទ្ធកាន់កាប់ដីស្របច្បាប់ ក៏ដូចពាណិជ្ជករផងដែរ។ឯកឧត្តមបញ្ជាក់ទៀតថា ទីតាំងដីដែលមានខាងលើនេះសុទ្ធតែមានសាក្សីរស់ទាំងអស់ ដែលពួកគាត់ធ្លាប់បែងចែកឲ្យប្រជាពលរដ្ឋទាំង១៥គ្រួសារកន្លងមក។
ជាមួយគ្នានោះដែរលោកប្រធានសូរិយោដីខេត្តបានឲ្យដឹងដែរថា ពីដើមឡើយតំបន់នេះជាតំបន់អសន្តិសុខ សុទ្ធតែព្រៃ និងចំការមីន អញ្ជឹងប្រជាពលរដ្ឋយើងមិនមានបញ្ហាទេ ក្រោយពីប្រទេសមានការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចំរើនទៅបានធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ អញ្ជឹងបញ្ហាទំនាស់ដីធ្លីនឹងកើតឡើង ចំពោះដីទីតាំងមានជម្លោះនេះមានពីទីតាំងគឺទីតាំងទី១ នៅភូមិអណ្តូងថ្មមាសនិងទី២ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ហើយដីនេះមាន១៥គ្រួសារជាដើមបណ្តឹង និងចុងចំលើយមាន៤គ្រួសារ ដែលបានប្តឹងគ្នាដ៏រាំរ៉ៃពីសាលាដំបូង ដល់កំពូល ហើយតុលាការកំពូលបានច្រានចោលករណីនេះ រួចរុញឲ្យសាលាឧទ្ទរណ៍កាត់ក្តីឡើងវិញ ដោយសាទីតាំងដីមិនច្បាស់លាស់ អញ្ជឹងហើយខាងមន្ទីរ ត្រូវបានសាលាឧទ្ទរណ៍ឲ្យចុះមកវ៉ាសវែងឡើងវិញ ដើម្បីកំណត់អត្តសញ្ញាណកម្មដីឲ្យបានច្បាស់លាស់ ជាមូលដ្ឋានសម្រាប់សាលាឧទ្ទរណ៍បន្តកាត់សេចក្តីបន្ត ហើយទាក់ទងបញ្ហានេះដែរប្រជាជន១០គ្រួសារបានធ្វើលិខិតប្តឹងសុំការអន្តរាគមពីសម្តេចតេជោ ជួយដោះស្រាយទើបបានជាមានវត្តមានឯកឧត្តម ដួង តារា នៅពេលនេះ។លោកបញ្ជាក់ថា យើងមិនលូកដៃផ្ទៃក្នុងរបស់តុលាការនោះទេ គ្រាន់តែសម្របសម្រួសក្រៅប្រពន្ធ័តុលាការ តាមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ឲ្យឈ្នះទាំងសងខាងតែប៉ុណ្ណោះ៕