ឯកឧត្ដម បណ្ឌិត សុខ សារាវុឌ្ឍ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពីពិនិត្យលើវឌ្ឍភាព គុណភាព នៃទិន្នន័យ័ ស្ថិតិ អំពីគោលបំណងគោលដៅសុចនាករ នៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១ . ២០៣០
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២១ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលបានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យលើវឌ្ឍភាព និងគុណភាពនៃទិន្នន័យ ស្ថិតិ អំពីការកំណត់តំបន់ជនបទ ស្ថានភាពជនបទ និងព្រឹក្សាអំពីគោលបំណង គោលដៅសុចនាករ នៃសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២១-២០៣០ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ សារាវុឌ្ឍ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ម៉ា សុវណ្ណា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ មន្រ្តីជំនាញរាជធានី ខេត្តចំនួន៤ (រាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ)។
សូមបញ្ចាក់ផងដែរថា គោលបំណងសំខាន់ក្នុងសិក្ខាសាលានេះគឺ៖ ដើម្បីបង្កើនសុក្រឹតភាព និងភាពជឿជាក់លើប្រព័ន្ធទិន្នន័យ និងស្ថិតិជនបទ ព្រមទាំងប្រសិទ្ធភាព គណេយ្យភាព និងតម្លាភាពក្នុងការកសាង និងប្រើប្រាស់ទិន្នន័យ និងស្ថិតិជនបទ៕