ខ្លាំងមែន! ក្រោយពីបែកធ្លាយរឿងអាសូវក្លិនស្អុយបញ្ចាសខ្យល់ របស់លោក ហេង បារាំង អធិការស្រុកភ្នំព្រឹក ទាមទាសគុណពាក់កណ្តាល ពីជនរងគ្រោះ ហើយថែមទាំងហៅជនរងគ្រោះទៅស្នងការលួងលោមគៀបសង្កត់ បំបាក់ស្មារតី ឲ្យនិយាយផ្ទុយពីការពិត
ខេត្តបាត់ដំបង: ស្រុកភ្នំព្រឹក៖ ស្រាបតែពេលថ្មីៗនេះមានរឿងដ៏អាស្រូវមួយបានបែកធ្លាយចេញពីអធិការដ្ឋាននគស្រុកភ្នំព្រឹក ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោកហេង បារាំង ជាអធិការនគបាលស្រុកភ្នំព្រឹកផ្ទាល់តែម្តង ដែលបញ្ហានេះបានធ្វើអោយក្រុមគ្រួសារ និងសាច់ញាតិនៃសពមានការខឹងសម្បាយ៉ាងខ្លាំង ដោយមិនគួរណាលោក ហេង បារាំងជាអធិការប្រើភាសា ទាមទាសគុណទៅលើសំណងរដ្ឋប្បវេណីរហូតដល់ ៥០%ទាល់អញ្ចឹងសោះ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៧ និង ៣០ នាទី នៅចំណុចភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរមួយបាន កើតឡើង រវាងរថយន្តម៉ាកលុចសុីស RX 300 ព៌ណស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-3717 ជាមួយនឹងម៉ូតូស៊ែរីចាស់ បើកបរក្នុងទិសដៅច្រាស់គ្នា ដោយ អ្នកបើកបរម៉ូតូ ឈ្មោះប៊ុន ស ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ភ្លាមៗនោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ស្រមោល ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន រួចទើបបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅទីបំផុត ជនរងគ្រោះបានស្លាប់ នៅក្នុងយប់នោះតែម្តង ដោយឡែកមធ្យោបាយទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។
ចាប់តាំងពីថ្ងៃនោះមក គឺគ្មានសមត្ថកិច្ចណាមួយហៅប្រពន្ធជនរងគ្រោះ ដែលបច្ចុប្បន្នក្លាយជាស្ត្រីមេម៉ាយកូន៣នាក់ អោយចូលខ្លួនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ ឬរកដំណោះស្រាយអ្វីបន្តិចទាល់តែសោះមានន័យថា ស្ងាត់ឈឹងតែម្តង ដែលបញ្ហានេះបានធ្វើអោយភាគីរងគ្រោះមានការងឿងឆ្ងល់ និងមិនអស់ចិត្តទាល់តែសោះទៅលើផ្លូវច្បាប់។
ស្ត្រីឈ្មោះឡុង សុខា ដែលត្រូវជាប្រពន្ធជនរងគ្រោះបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា ដោយទ្រាំមិនបាន ទើបនៅថ្ងៃទី ១៦ ខែកុម្ភៈ វេលាថ្ងៃត្រង់ កន្លងទៅថ្មីៗនេះ នាងបានទៅដល់អធិការដ្ឋាន ព្រមទាំងបានជួបផ្ទាល់ជាមួយនិងលោក ហេង បារាំង ដែលមាននាទីជាអធិការដើម្បីចង់ដឹងអំពីបញ្ហានេះ ។
ស្ត្រីរូបនេះបានបន្តថា នៅពេលនោះដែរ លោកអធិការបានហៅនាងអោយចូលទៅក្នុងរថយន្តរបស់លោកដែលចតនៅខាងក្រៅរបងអធិការដ្ឋាន ងាយស្រួលនិយាយគ្នា ដោយនៅពេលនោះដែរ នាងបានបញ្ជាក់ពីតម្លៃទាមទា សំណងរដ្ឋប្បវេណី ដើម្បីបន្តក្នុងការចិញ្ចឹមកូនទាំង ៣ ដែលកូនតូចទើបតែមានអាយុ២ខួបប៉ុណ្ណោះគឺសំណូមពរ៦ ០០០ដុល្លារ។
នៅពេលនោះដែរ លោកអធិការ ហេង បារាំង បានលើកឡើងថា ច្រើនណាស់ប្រហែលមិនអាចបានទេដឹងបើសិនជាត្រឹម១០ លានគឺប្រហែលជាអាចបាន ប៉ុន្តែចុះបើលោកខំព្យាយាមជួយអោយបានប៉ុណ្ណឹងមែនតើនាងអាចអោយទៅលោកដែលជាអ្នកខំជួយ ពាក់កណ្តាលបានដែរឬទេ គឺមានន័យថាបើបាន ៦,០០០ដុល្លារមែន នោះនាងត្រូវប្រគល់ទៅអោយលោកអធិការ ៣,០០០ដុល្លារ។
មជ្ឈដ្ឋានជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើគំនិតដ៏ស្មោគគ្រោក របស់អធិការរូបនេះផងដែរ ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន ហើយមិនបានគិតពីជនរងគ្រោះដែលកំពុងមានការលំបាកសោះឡើយ ដូច្នេះរឿងដ៏អាស្រូវមួយនេះ គេកំពុងរង់ចាំមើលថា តើលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង មានវិធានការយ៉ាងណាដែរ ទៅលើបុគ្គលល្មោភលុយរូបនេះ ? ជាក់ស្ដែងនៅក្រោយពី MSJ TV បានចុះផ្សាយនៅរឿងអាស្រូវនេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហោះនៅផេកផ្លូវការបំភ្លឺថា៖ សូមជម្រាបជូនសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បានជ្រាបថា កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មានអនឡាញ MSJ TV បានផ្សព្វផ្សាយនូវព័ត៌មានដែលមានចំណងជើងថា បែកធ្លាយរឿងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកភ្នំព្រឹក លោក ហេង បារំាង ទាមទារសាគុណពាក់កណ្តលពីគ្រួសារជនរងគ្រោះ។
នៅចំពោះមុខការស្រាវជ្រាវនេះលោកវរសេនីយ៍ទោ ហេង បារំាង អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបដិសេធចោលទាំងស្រុកចំពោះខ្លឹមសារដែលបានលើកឡើងក្នុងសារព័ត៌មានអនឡាញ MSJ TV កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២១ ហើយភរិយារបស់ជនរងគ្រោះខាងលើដែលមានឈ្មោះ ឡុង សុខា អាយុ ៣៧ ឆ្នាំ បានធ្វើការបដិសេធចោលទាំងស្រុងចំពោះព័ត៌មានដែលបានផ្សព្វផ្សាយក្នុងសារព័ត៌មានអនឡាញ MSJTV ដែលលោកស្រីអះអាងថាព័ត៌មានដែលផ្សព្វផ្សាយនោះគឺជាព័ត៌មានមិនពិត។
តែគួរឲ្យអស់សំណើចនោះឆាកល្ខោនរបស់ លោក ហេង បានរាំង នៅតែមិនសម្ដែងមិនសមដដែល ! ដូចពាក្យចាសលោកថា តែក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ចង់ច្បាស់ស្ដាប់សម្ដីជនរងគ្រោះ...............................។ ស្ថាប់សម្ដីឯកឧត្តមស្នងការខេត្តបាត់ដំបង......................។ បទសំភាសនៅក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង.............................។ ចំណែកលោក ហេង បារាំង តេទូរស័ព្ទគ្នានអ្នកទទួល ក្រុមពត៌មានយើងព្យាយាមទៅដល់ការិយាល័យកូនចៅឆ្លើយថាមេមិននៅទេ។