ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តម​ ជាវ តាយ​ អភិបាលខេត្តកំពត ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាង ផ្លូវ​បេតុង​សរសៃ​ដែកមួយខ្សែ ស្ថិតក្នុងសង្កាត់កំពង់បា​យ
Fri,26 February 2021 (Time 03:50 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 372នាក់)


ខេត្តកំពត៖កាលពី​រសៀល​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម​ ជាវ តាយ អភិបាលនៃ​គណៈអភិ​បាល​ខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូ​លដ្ឋាន សង្កាត់​ ក្រុង ចុះពិនិត្យដល់ការដ្ឋាន​គម្រោង​កសាងផ្លូវ​បេតុងសរសៃដែកមួ​យខ្សែ ស្ថិតក្នុងសង្កាត់កំពង់​បា​យ ក្រុងកំពត ខេត្តកំពត។ផ្លូវមួយ​ខ្សែនេះ អាចចា​ត់ទុក​ជា​ផ្លូវមួយមាន​សារៈសំខាន់ ក្នុងការស​ម្រួលបញ្ចៀសកា​រកកស្ទះចរា​ចរណ៍ ក៏ដូចជាការស​ម្រួលធ្វើឲ្យប្រសើ​រឡើងទាំងសណ្ដា​ប់ធ្នាប់អនា​ម័យបរិស្ថាន​ក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ។

ផ្លូវមួយខ្សែនេះគឺជាផ្លូវ លេខ៧០១ បំបែក​ចេញពីផ្លូវជាតិលេខ ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខា​ងជើងក្រុង​កំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមា​ណជាង៩០០ម៉ែត្រ ទទឹងមានទំហំ១២ម៉ែត្រ មានកំរាស់២តឹក មានលូអមសងខា​ងទំហំមាត់កាត់ ៨តឹកជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោ​យកងវិស្វ​កម្ម​។

ក្នុងឱកាសនោះឯក​ឧត្តម​ ជាវ តាយអភិបាលខេត្ត បានណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុន​សាងសង់ ធ្វើយ៉ាងណាសហការគ្នាឲ្យ​បានល្អ ក្នុងដំណើរការសាងសង់ ឲ្យបានល្អ ប្រកប​ដោយ​លក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនកា​រជំរុញអនុវត្តឲ្យ​បានឆាប់ចប់មុន​ឱកាសបុណ្យ​ចូលឆ្នាំប្រពៃណី​ជាតិខ្មែរម​កដល់ខាងមុខនេះផងដែរ។

ជាងនេះទៅទៀត​ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ចៅសង្កាត់និងអភិបាលក្រុងកំពត ក្រៅពី​ការស្ថាបនាផ្លូវមួយខ្សែនេះ​ហើយ​ ត្រូវសិក្សាលើគម្រោងផ្លូវនានា​ថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ​ និងការរស់នៅរប​ស់ប្រជាពលរដ្ឋតាម​ដងផ្លូវឲ្យមានលក្ខណៈ​ល្អប្រសើរឡើ​ងថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2442 នាក់
ម្សិលមិញ :
6901 នាក់
សប្តាហ៍នេះ :
36911 នាក់
ខែនេះ :
265878 នាក់
3 ខែនេះ :
629469 នាក់
សរុប :
13898314 នាក់