លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់កន្លែងលាងសម្អាតដៃចំនួន២កន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់កន្លែងលាងសម្អាតដៃចំនួន២កន្លែង គឺនៅសាលាបឋមសិក្សាគយម៉ែង ស្រុកមង្គលបូរី និងនៅសាលាបឋមសិក្សាកងវ៉ា ក្រុងសិរីសោភ័ណ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២១ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវជ័យ ណារី , ឯកឧត្តម ខេង ស៊ុម ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត , លោក លី សារី អនុទី១ប្រធានគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារ អភិបាលក្រុង ស្រុកនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ថ្ងៃនេះកាកបាទក្រហមកម្ពុជា បានសាងសង់កន្លែងលាងសម្អាតដៃ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ដើម្បីជួយដល់សុខមាលភាពសិស្សានុសិស្សឲ្យជៀសឆ្ងាយពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនោះដែរលោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានោះដែរលោកជំទាវបានណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់នេះឲ្យបានល្អ និងសម្អាតបរិស្ថានជុំវិញផង និងថែទាំសុខភាពឲ្យបានល្អ ដោយប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេស ត្រូវចូលរួមបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕