ចាប់ឃាត់ខ្លួនចោឆក់ទូរសព្ទ័ម្នាក់ និងម្នាក់រត់ចូលទៅក្នុងលូទឹកស្អុយបាត់ បន្ទាប់ពីជិះម៉ូតូឌ្រីមមួយគ្រឿងធ្វើកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់ នៅខណ្ឌឬស្សីកែវ
រាជធានីភ្នំពញ៖បន្ទាប់ពីធ្វើកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់ ហើយព្យាយាមជិះរត់គេចខ្លួន ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ដេញស្ទាក់ចាប់ប្រផាត់ប្រភីងបានម្នាក់និងម្នាក់ទៀតរត់ចូលទៅក្នុងលូទឹកស្អុយបាត់ស្រមោល ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយបេតុងចំណុចមុខបុរីមហាសេដ្ឋីក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុះ អាវីវីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាមមានមុរបនិងស្នាក់នៅមិនប្រាកដ និងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេកំពុងរត់គេចខ្លួន។
តាមប្រភពពីប្រជាពរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះខាងលើ បានជិះម៉ូតូកំពុងតែនិយាយទូរសព្ទ័ ខណះមកដល់ចំណុចកើតហេតុខាងលើ លេចមុខជនសង្ស័យទាំង២នាក់ ជិះម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០០១៩ ពណ័ខ្មៅ ពាក់ស្លាកលេខកំពត 1O-8245 ជិះមកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទ័បានហើយព្យាយាមបើករត់គេចខ្លួន ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយស្រែកចោរៗ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ និងប្រជាការពាកំពុងតែល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពាសុវត្តិភាពជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ក៏ជិះដេញតាម ពីក្រោយរហូតដល់ចំណុចផ្លូវសុរិន កម្លាំងសមត្ថកិច្ចបានធាក់ម៉ូតូជនសង្ស័យឲ្យដួលធ្វើឲ្យជនសង្ស័យទាំងពីរនាក់ភ័យស្លាន់ស្លោរត់ចែកជើងគ្នាបាតជើង ស ព្រាត ត្រូវសមត្ថកិច្ចឃាត់បានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកបក្សពួកម្នាក់ទៀតរត់ចូលក្នុងលូទឹកស្អុយ សមត្ថកិច្ចកំពុងឡោមពទ្ធ័រុករកជាច្រើនម៉ោងនៅតែមិនចេញពីលូ។
តាមចម្លើយជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣លើកទាំងលើកនេះត្រូវអស់លក្ខ័សមត្ថកិច្ចបាប់បានតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍ឬស្សីកែវ ដើម្បីសាកសួរធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវឈានទៅដល់កំណាត់មុខសញ្ញាតាមចាប់បក្សពួកដែលកំពុងរត់គេចខ្លួនមកផ្តន់ន្ទាទោសតាមផ្លូវច្បាប់៕