ផ្ទុះសេឆ្នាំងសាកទូរសព្ទ័ រួចប៉ះជាមួយក្រណាត់ បណ្តាលឲ្យឆាបឆេះរោងចក្រតម្បាញដែលទុកចោល រងការខូចខាតសម្ភារៈជាច្រើនតែមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ
ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោងប្រហែល២និង៣០ទៀបភ្លឺថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយបានឆាបឆេះរោងចក្ររបស់ជនជាតិថៃដែលទុកចោល នៅចំណុចខាងកើតពីមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតប្រហែលជា៣០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើល។
នៅក្នុងស្ថានការនោះគេឃើញមានកងកម្លាំងសមត្ថកិច្ចជាមួយអាជ្ញាធរក្រុងចុះជួយអន្តរាគមន៍ភ្លាមៗដោយប្រើប្រាស់រថយន្តដឹកទឹកចំនួន០៨រថយន្ត មកពីស្នងការនគរបាលខេត្ត,អធិការក្រុងនានាក្នុងខេត្ត និងបណ្តាក្រុមហ៊ុននានាក្នុងក្រុងផងដែរ ដោយប្រើបាសទឹកអស់សរុចំនួន១៣រថយន្ត ទើបអគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃដដែល។
បើតាមការបំភ្លឺពីឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣៩ឆ្នាំស្នាក់កន្លែងកើតហេតុ បានឲ្យដឹងថា អគ្គីភ័យបង្ករឡើងដោយសារ ផ្ទុះសេឆ្នាំងសាកទូរសព្ទ័ រួចប៉ះជាមួយក្រណាត់ទើបឆាបឆេះតែម្តង។
សមត្ថកិច្ចបញ្ចាក់ថា សម្ភារៈដែលរងការខូចខាតដោយអគ្គីភ័យ រួមមាន៖ខូចម៉ាស៊ីនដេរប្រហែល៤០គ្រឿង,ម៉ាស៊ីនផុងប្រហែង៣០០ជាងគ្រឿង,កង្ហារបញ្ឈរធំប្រហែល៤០គ្រឿង,ក្រណាត់ប្រហែល២០០ការ៉ុង ,ដែកថ្ពក់ខោអាវប្រហែល៦០កេស រួមនឹងឧបករណ៍ប្រើប្រាស់និងឯកសារផ្សេងៗ ព្រមទាំងមិនមានអ្នករបួសនិងបាត់បង់ជីវិតឡើយ ។តែទំហំខូចខាត់សរុបទឹកប្រាក់មិនទាន់ដឹងនោះទេ។
ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយត្ន័ខ្ពស់ចំពោះគ្រោះអគ្គីភ័យ ពិសេស ការអុចទៀនធូបនៅឱកាសចូលឆ្នាំចិន វៀតណាមនៅពេលខាងមុខនេះ៕