ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ នៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ:នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣។
ពិធីនេះប្រព្រឹត្តទៅនៅក្រុងសិរីសោភ័ណដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ លោកអភិបាលក្រុង លោក លោកស្រីប្រធាន.អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
ក្នុងវេទិកាសេវាសាធារណៈនាឱកាសនោះផងដែរបងប្អូនប្រជាពលរដ្ឋចូលរួម ក៏បានធ្វើការសំណូមពរចំនួន៧៥បញ្ហា សំណូមពរ ក្នុងនោះរួមមាន៖
១.ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមមាន ៖មាន១ បញ្ហា និងសំណូមពរ។
២.ការងារអភិវឌ្ឍន៍មូលដ្ឋានមាន ៤៦បញ្ហា និងសំណូមពរ។
៣.ការងារផ្សេងៗមាន ២៨បញ្ហា និងសំណូមពរ។
ក្នុងនោះឯកឧត្តម ថ្នាក់ដឹកនាំខេត្ត ក៏បានឡើងធ្វើការដោះស្រាយនិងបំភ្លឺលើបញ្ហាប្រឈមនានាផ្ទាល់មាត់៥បញ្ហា,៩សំណូមពររដ្ឋបាលខេត្តទទួលដោះស្រាយ និងមួយចំនួនទៀត និងបន្តដោះស្រាយដោយមន្ទីរជំនាញនិងក្រុមការងារខេត្ត ក្រុង ទទួលដោះស្រាយ៕