ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឃាត់​ខ្លួន​មេខ្សល់​ចំនួន២នាក់ អ្នកដឹកជ​ញ្ជូន​១នាក់ និងពល​ករចំនួន​៤នាក់ នៅស្រុកស្វាយ​ចេក
Fri,19 February 2021 (Time 03:28 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 424នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំងនគរបា​លខេត្តបន្ទា​យមានជ័យ និងកម្លាំងនគរបាលស្រុកស្វាយចេក បាន​ធ្វើការឃាត់រថយន្ត​បាន១គ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ឆ្លូញ ពាក់ស្លាក​លេខ បាត់ដំបង. 2A.8587 ដឹកជញ្ជូនពលក​រខ្មែរប្រុស ស្រីចំនួន៤នាក់ នៅចំណុចមុខក្លោងទ្វារ​ផ្លូវចូលភូ​មិតេ​ជោភ្នំ​ឆ័ត្រ ស្ថិតក្នុងភូមិ​តេជោភ្នំឆ័ត្រ ឃុំស្វាយ​ចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង៨និង១៥នាទីយ​ប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរ​បាលស្រុកស្វាយចេក បានឲ្យដឹងថា ការឃាត់ខ្លួន​មាន​មេខ្យល់ និងពលករនេះ​អនុវត្តតាមបទ​បញ្ជាយ៉ាងម៉ឺងម៉ាត់​របស់ឯកឧត្តម​នាយឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំ​បញ្ជាផ្ទាល់ពី​លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ​ឡោះ ស្នងការនគរបាល​ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នក​បើករថយន្តឈ្មោះ ហ៊ីង ពេជ្រ ភេទ​ប្រុស អាយុ៤៣ឆ្នាំ នៅភូមិថ្នល់​បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ រថយន្ត ម៉ាក​កាំ​ម៉ារីបាឡែន ពណ៍ឆ្លូញ សេរី2002 ពាក់ស្លាកលេខបាត់ដំបង2A.8587 នៅក្នុងរថយន្ត​មានពលក​រខ្មែរចំនួន៤នាក់ ស្រី២នាក់
១-ឈ្មោះ ម៉ៃ រ៉ុង ភេទប្រុស អាយុ៤៣ឆ្នាំ , ២-ឈ្មោះ កិន ឡា ភេទស្រី អាយុ៣៦ឆ្នាំ ទាំង២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប , ៣-ឈ្មោះ ផុន ម៉េត ភេទប្រុស អាយុ២​០ឆ្នាំ , ៤-ឈ្មោះ គង់ ចាន់ណាត ភេទស្រី អាយុ២៣ឆ្នាំ ទាំង២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់និងសួរនាំអ្នកបើ​ករថយន្ត និងពលករទាំង៤នាក់ កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួន​ មុខសញ្ញាជាមេខ្សល់បានចំនួន២នាក់ នៅលើផ្លូវ​ជាតិលេខ៥៨​​ខាងជើងភូមិក្តឹបថ្ម ចម្ងាយប្រហែល២៥០ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមាន
១-ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ៣៤ឆ្នាំ ,២-ឈ្មោះ សរ វិត ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំ​ង២នាក់ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការបាន​បញ្ជាក់ឲ្យដឹងបន្តទៀតថា ជនសង្ស័យជា​មេខ្សល់ទាំង២នាក់ និងអ្នកដឹក​ជញ្ជូន​១នាក់ និងពលករខ្មែរ​ចំនួន៤នាក់ កំពុងធ្វើការសាកសួរ​នៅអធិការដ្ឋានន​គរបាល​ស្រុក​ស្វាយចេក និងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1567 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53100 នាក់
ខែនេះ :
279477 នាក់
3 ខែនេះ :
650752 នាក់
សរុប :
13931717 នាក់