នាយកដ្ឋានការពារអ្នកប្រើប្រាស់ប្រគួតប្រជែង បង្ក្រាបការក្លែងបន្លំ អញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំង៩ស្រុក ក្រុងមកប្រជុំផ្សព្វផ្សាយច្បាប់កិច្ចការពារអ្នកប្រើប្រាស់
ខេត្តបន្ទាយមានជ័យ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ប្រគួតប្រជែង បង្ក្រាបការក្លែងបន្លំ កាលពីព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ បានអញ្ជើញអាជីវករ ដេប៉ូ ស្ថានីយ៍លក់ប្រេងឥន្ធនៈទាំង៩ស្រុក ក្រុង មកប្រជុំផ្សព្វផ្សាយឲ្យបានយល់ដឹងលើទិដ្ឋភាពសំខាន់ៗ និងច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធ និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងអាជីវកម្មផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយនិងដេប៉ូ ដោយមានការចូលរួម លោកពេជ្រ ច័ន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក ប៊ុកឡាយ ជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកសានវិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប ខេត្ត មេឃុំ ចៅសង្កាត់ និងអាជីវករទាំង៩ក្រុង ស្រុក នៅក្នុងសាលប្រជុំសាលាខេត្ត។
លោក ប៊ុក ឡាយ ជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា កិច្ចប្រជុំនេះមានគោលបំណងធ្វើអធិការកិច្ចប្រេងឥន្ធនៈ ដើម្បីគុណប្រយោជន៍ដែលទទួលបានចំពោះអាជីវកម្មគុណភាព និងបរិមាណប្រេង ត្រូវបានធានាស្របតាមស្តង់ដាម៉ាកឬយីហោអាជីវកម្ម ត្រូវបានទទួលការគាំទ្រជៀសវាងការខាតបង់សេដ្ឋកិច្ច ដោយរួចខ្លួនពីការពិន័យនិងបណ្ដឹងពីអ្នកប្រើប្រាស់ និងការបាត់អាជីវកម្មចំពោះអ្នកប្រើប្រាស់ នឹងសាធារណជនទូទៅការការពារពីការកេងបន្លំសេដ្ឋកិច្ចធានាសុវត្ថិភាពផ្នែកសុខភាពនយោបាយប្រើប្រាស់។
លោកបានបញ្ជាក់ឲ្យដឹងបន្តថា ក្នុងឆ្នាំ២០២០កន្លងមកនេះ សមត្ថកិច្ចចំរុះបានចុះពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈទាំង៩ ក្រុង ស្រុក សរុបមានចំនួន៧៥៨កន្លែង ស្ថានីយ៍អនុវត្តមិនបានត្រឹមត្រូវមានចំនួន៤៥១កន្លែង។លោក ប៊ុក ឡាយជី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា គោលបំណងធ្វើអធិការកិច្ចប្រេងឥន្ធនៈនេះគឺដើម្បីឲ្យអាជីកម្មអនុវត្តឲ្យបានល្អ និងស្មោះត្រង់ក្នុងអាជីវកម្មរបស់ខ្លួនតាមបទដ្ឋានច្បាប់ស្តីពីការគ្រប់គ្រងគុណភាពលើផលិតផលនិងសេវា ផលិតករនិងសេវាករត្រូវបំពេញកាតព្វកិច្ចធានាអំពីភាពពិតនៃធាតុផ្សំ និងរូបភាពទំនិញ ដើម្បីចៀសវាងកុំឲ្យអ្នក ប្រើប្រាស់ភ័ន្តច្រឡំ និងហាមដាច់ខាតការគេចវេះពីការត្រួតពិនិត្យដើម្បីក្លែងបន្លំ ប៉ុនប៉ងក្លែងបន្លំតាមមធ្យោបាយផ្សេងៗ។
ក្នុងកិច្ចប្រជុំនោះលោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ថា អាជីវកម្មណាដែលប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធ ទៅនឹងទំនិញសេវាឬការអះអាង ដោយបំផុសត្រូវភ្ជួរដកហូតឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីនិងមន្ទីរពាណិជ្ជកម្មឬអាជ្ញាប័ណ្ណ និងធ្វើការផាកពិន័យអន្តរការណ៍ជាប្រាក់២០.០០០.០០០រៀល ចំពោះអំពើល្មើស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ ឆ្នាំ ត្រូវវិន័យជាប្រាក់៤.០០០.០០០រៀល ។
ចំពោះបុគ្គលណាដែលបានប្រព្រឹត្តការផ្សាយពាណិជ្ជកម្មតាមអនឡាញ មិនពិតបោកប្រាស់គេត្រូវផ្ដន្ទាទោសពិន័យ៥០.០០០.០០០រៀល។
លោកពេជ្រ ច័ន្ទ បានមានប្រសាសន៍ថា បណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនមិនសុចរិតជាដើម កណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យ ហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផល ទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញា ជាភាសាខ្មែរគ្មានប្រភពច្បាស់លាស់ឬប្រភពផលិតក្លែងក្លាយដែលជាហេតុ បង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់៕