ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
អគ្គីភ័យ​លេបត្របាក់​ផ្ទះប្រជាព​រដ្ឋចំនួន៦​ខ្នង នៅខណ្ឌជ្រោយចង្វារ ​ប​ង្កការភ្ញាក់​ផ្អើលទាំងយប់
Fri,19 February 2021 (Time 01:31 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 330នាក់)


រាជធាភ្នំពេញ៖ឆ្លងចរន្តអគ្គីសនី​ បានបណ្តាល​ឲ្យឆាបឆេះ​​ផ្ទះរបស់ប្រជា​ពល​រដ្ឋ ធ្វើអំពី​ឈើលើ​ក្រោម​ថ្មចំនួន​៦ខ្នង អស់​ទាំងស្រុង​បង្ករការភ្ញាក់ផ្អើល​កាលវេលា​ម៉ោង១១​និង២០នាទីយប់ ថ្ងៃទី១៨ ខែ​កម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយ​ផ្លូវបេតុងកែ​ងនិងផ្លូវទន្លេសាប ចំណុចជាប់​របងវត្តចាស់ ក្នុងក្រុម២ ភូមិ​ជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជា​ពលរដ្ឋម្នាក់ដែលផ្ទះ​ជាប់និងផ្ទះ​ឆេះមុ​នគេបានអោយដឹងថា ផ្ទះដែល​ត្រូវអគ្គីភ័​យ​ឆាបឆេះ​នោះ ធ្វើអំ​ពីឈើប្រក់សង្ក័សីផ្ទះ​សិប្បកម្មធ្វើតុកទូរ ខណៈ​ម្ចាស់ផ្ទះ​មិននៅចាក់​សោរចោល​បណ្ដាលអោយឆាប​ឆេះយ៉ាងសន្ធោសន្ធៅ គាត់ឃើញដូចច្នោះ​ប្រញាប់ប្រញាល់​នាំប្រពន្ធ និងកូនរត់​ចេញ​យកបានតែម៉ូតូកញ្ចាស់​មួយគ្រឿងតែប៉ុណ្ណោះ។ហើយបានរា​លដាលផ្ទះដែល​ជាប់គ្នាជាបន្ត​បន្ទាប់​ផ្អើលដល់​សមត្ថកិច្ចចេញ​រថយន្តអ​ន្តរាគមន៍​ជាច្រើនគ្រឿង​មកបាញ់ពន្លត់​ ទើបរលត់ទៅ​វិញ។

អ្វីគួរឲ្យសោកស្ដាយផ្ទះ​ប្រជាពរដ្ឋ ត្រូវគ្រោះ​អគ្គីភ័យលេ​បត្របាក់​ទាំង​ស្រុងក្នុងហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ គឺមិ​នមាន​អ្នកណា​បាត់បង់ជីវិតនោះទេ។ហើយក្នុង​ហេតុការករណី​អគ្គីភ័យខាងលើនេះ សមត្ថកិច្ចបាន​ប្រើប្រា​ស់រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន១៦គ្រឿង​ ប្រើប្រាស់ទឹ​កអស់​១៦ឡាន​ ស្មើ​នឹង​៧០ម៉ែត្រ​​គូប ក្នុងនោះមា​នរថយន្តពន្លត់អគ្គិភ័យ​ជួយអន្តរាគមន៍រួ​មមាន៖
-​ រថយន្ត​ពន្លត់អគ្គិភ័យ​របស់ក្រ​សួងមហាផ្ទៃ​ ចំនួន​២គ្រឿង​ ពុំបានប្រើប្រាស់​ទឹក
-​ រថយន្តពន្លត់​អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC ទីក្រុង​ជ្រោយចង្វា​រ​ ចំនួន​៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ៣​ឡាន​ ស្មើរនឹង​២០ម៉ែត្រ​គូប​
-​ រថយន្តពន្លត់អគ្គិ​ភ័យ​របស់ក្រុមហ៊ុន​ ស្រាបៀរ​កម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​១ឡាន​ ស្មើ​រនឹង​៦ម៉ែត្រ​គូប​ចំពោះមូលហេតុ​គ្រោះអគ្គីភ័យ ផ្ដើ​មមកពីឆ្លងចរន្ត​អគ្គីសនី​ បណ្តាលអោយឆេះរា​លដាលឆាបឆេះ​អស់ផ្ទះ៦ខ្នងទាំងស្រុង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2013 នាក់
ម្សិលមិញ :
3167 នាក់
សប្តាហ៍នេះ :
53546 នាក់
ខែនេះ :
279923 នាក់
3 ខែនេះ :
651198 នាក់
សរុប :
13932163 នាក់