ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ឯកឧត្តមអភិបាលខេត្តសៀមរាប ​ចាត់ទុកការធ្វើស្រែ​សង្គមរបស់​រដ្ឋបាល​ស្រុកបន្ទាយស្រី ជាគំរូដ៏ល្អ​ដល់​ក្រុង ស្រុកដទៃ
Thu,18 February 2021 (Time 09:38 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 358នាក់)


ខេត្តសៀមរាប៖ក្នុងឱកាស​អញ្ជើញចុះ​ចែកអង្ករ​ចំនួន ៥០តោន ដែលផ្តើមចេញ​ពីការធ្វើ​ស្រែសង្គមរ​បស់រដ្ឋបាល​ស្រុកបន្ទាយស្រី ជូនដ​ល់បងប្អូនគ្រួសារ(ក្រ១.ក្រ២ ) និងប្រជាការពារភូមិ សរុបចំនួន២ ៦៦៨គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែ​លជួបការខ្វះខាតក្នុងពេ​លវិបត្តិជំងឺកូវីដ១៩​ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ​អភិបាលនៃ​គណៈអភិ​បាលខេត្ត បានធ្វើការ​កោតសរសើរ​ចំពោះ​ភាពដឹកនាំរបស់រដ្ឋបាលស្រុក​បន្ទាយស្រី ដែលមាន​លោក ឃឹម ហ្វីណង់ ជាអភិបាលស្រុក ក្នុង​ការដឹកនាំច្នៃប្រឌិត លើ​ការទ្រទ្រង់ជីវភា​ពរបស់ប្រជា ពលរដ្ឋក្នុងស្រុករបស់ខ្លួន ក្រោយពេ​លវិ​ស័យទេ​ស​ចរណ៍មានការធ្លាក់ចុះ ដោយរង​ផលប៉ះពាល់ពីជម្ងឺកូវិដ១៩។

ក្នុងនោះឯកឧត្តម ក៏មានផ្តាំផ្ញើដល់ប​ងប្អូនប្រជាពលរដ្ឋស្រុក​បន្ទាយស្រីទាំងមូល ព្រមទាំង​ប្រជាព​ល​រដ្ឋទូទៅ ក៏ត្រូវ​មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ការរីករាលដាលនៃជំងឺកូវីដ១៩ គឺត្រូវអនុវត្ត​ទៅតាមការណែនាំ និងវិធានការការពារ របស់ក្រសួងសុខាភិបា​លឲ្យ​បានត្រឹមត្រូវ ពីព្រោះថា (មេ​រោគ​កូវិ​ដវាមិនភ្លេចយើង​ទេ មានតែ​យើងទេភ្លេចកូវិដ )។

ជាងនេះទៅទៀតឯកឧត្តមក៏បាន​ធ្វើការក្រើនរំលឹកដ​ល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខ្លួន អំពីជំងឺ១៩ ដែលកំពុង​បំ​លែងខ្លួនភាពសាហាវ​ជាងមុន ជាសំ​ខាន់ចំពោះ​បងប្អូនពលករ ដែលបានវិលត្រឡប់ម​កពីក្រៅប្រ​ទេសដោយ​លួចលាក់ មិនចូលខ្លួនធ្វើ​ចត្តាឡីស័ក មកដល់មូ​លដ្ឋាន គឺត្រូវមា​នវិធានការបន្ទាន់ ធ្វើ​ការចាប់បញ្ជូនម​កកាន់មណ្ឌលចត្តាឡីស័ក ព្រមទាំងស្វែង​រកមេខ្យល់​ដែលនាំពល​ករគេចវេស​ពីការធ្វើចត្តា​ឡីស័ក យកមកធ្វើការផ្តន្ទាទោសទៅ​តាមផ្លូវច្បាប់ ដើមី្បបង្កាកុំឲ្យ​មានការឆ្លងរីករា​លដាលជាសហគមន៍។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកប​ន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ធ្វើការចែកជូន​ប្រជាព​លរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូ​ទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ក​របង្កើនផលលើ​ផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាល​ស្រុកបានជួលពីប​ងប្អូនប្រជាពល​រដ្ឋក្នុង​ឃុំព្រះដាក់ ហៅ​ថាស្រែសង្គម។ការជួលដីស្រែពីបងប្អូនប្រ​ជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបា​នឱ្យថ្លៃឈ្នូ​លដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤កា​រ៉ុងស្រូវ ទៅតាមទំហំដីដែ​លបងប្អូន​ប្រជាព​លរដ្ឋមាន។ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផល​លើផ្ទៃដី៤០ហិកតា ទទួលបា​នផលស្រូវចំនួន​៨០តោន រួចយកមក​កិនជាអង្ករបានចំនួន៤៣តោន សម្រាប់ចែកជូ​នបងប្អូន​ប្រ​ជាពលរដ្ឋក្រីក្រ (ក្រ១ ក្រ២ និង ប្រជាការពារ) សរុបទាំងអស់ ទូទាំងស្រុ​កបន្ទាយ​ស្រីមានចំនួន២ ៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម។ ក្នុងនោះដែ​រក៏មានបង​ប្អូនសប្បុរសជន និងក្រុមហ៊ុន​ ក៏បានចូលរួមឧបត្ថម្ភដល់បងប្អូនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2047 នាក់
ម្សិលមិញ :
4853 នាក់
សប្តាហ៍នេះ :
51802 នាក់
ខែនេះ :
280203 នាក់
3 ខែនេះ :
647688 នាក់
សរុប :
13940773 នាក់