ស្រុកផ្សេងគ្នា ខេត្ត ថ្ងៃតែមួយ មានករណីចងក សម្លាប់ខ្លួនឯង
ខេត្តបន្ទាយមានជ័យ៖នៅក្នុងស្រុកផ្សេងគ្នា ខេត្ត ថ្ងៃតែមួយ មានករណីចងក សម្លាប់ខ្លួនឯង ដោយករណីទី១ នៅវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ ដោយយកក្រម៉ាចង.ក សម្លាប់ខ្លួននៅនឹងដើមប្រេងខ្សល់ចម្ងាយ៦០ម៉ែត្រខាងក្រោយផ្ទះ តាមសំដីរៀបរាប់របស់ឈ្មោះរឿន សុអឿង អាយុ៣៤ឆ្នាំ ត្រូវជាបងស្រី បានប្រាប់សមត្ថកិច្ចថា ប្អូនប្រុសបង្កើតរបស់ខ្លួនមានឈ្មោះ រឿន សំអាង រស់នៅភូមិបង់បត់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបការប្រពន្ធរួចបាននាំគ្នាទៅធ្វើការងារនៅរោងចក្រឯរាជធានីភ្នំពេញជាច្រើនខែហើយ ពេលកើតហេតុនោះប្អូនគាត់បានមកផ្ទះវិញតែម្នាក់ឯង ប្រពន្ធមិនឃើញមកទេ ចំណែកប្អូនប្រុសគាត់នេះ ជារៀងរាល់ថ្ងៃតែងតែអង្គុយនិយាយតែម្នាក់ឯងមិនដឹងមូលហេតុ នៅមុនពេលធ្វើអត្តឃាតនោះ ប្អូនប្រុសរបស់គាត់បាននិយាយទៅកាន់គាត់ថា អញលាហើយ ចំណែកគាត់មិនបានចាប់អារម្មណ៍នោះឡើយ ព្រោះរវល់រៀបចំបាយទឹកឲ្យឪពុក ម្តាយ ប្តី កូននិងបងហូប ពេលរៀបរួចដើររកប្អូនប្រុស គាត់មិនឃើញក៏នាំគ្នាដើររកស្រាប់តែឃើញចង.ក ស្លាប់នឹងដើមប្រេងខ្សល់ខាងក្រោយផ្ទះចម្ងាយ៦០ម៉ែត្រមូលហេតុប្រហែលជា ហើយសង្ស័យទំនាស់រវាងប្តីប្រពន្ធហើយមើលទៅ។
ដោយឡែកករណីទី២ នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បុរស់វ័យចំណាស់ម្នាក់បានយកក្រម៉ាចង.ក នឹងដើមក្រខុបខាងជើងផ្ទះចម្ងាយ១២ម៉ែត្រ។តាមការបញ្ជាក់របស់ប្រពន្ធសពថា នៅមុនពេលកើតហេតុ ប្តីគាត់មានឈ្មោះវ៉ាន់ ណយ ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅភូមិតាផូឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រាប់ថាគាត់ទៅបត់ជើង លុះបាត់យូរពេកក៏នាំគ្នាដើររក ទៅក៏ឃើញប្តីរបស់គាត់បានចង.ក នៅដើមក្រកុបបាននាំគ្នាស្រាយដាក់ចុះ យកមកផ្ទះដើម្បីជួយសង្រ្គោះតែជាអកុសលមិនអាចជួយប្តីគាត់បានគាត់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ មូលហេតុគាត់កើតគាត់ដុំគីសក្នុងតម្រងនោមរយៈពេល៨ខែហើយមើលមិនជា។
សពទាំង២ ក្រោយពីសមត្ថកិច្ចពិនិត្យ និងធ្វើកោសល់វិច្ច័យ្យ រួចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕