ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានផ្ដល់អនុសាសន៍សំខាន់ៗ ចំនួន៦ចំណុច ដើម្បីឲ្យមន្ត្រីក្រោមឱវ៉ាតយកទៅអនុវត្តរួមមាន៖
១-ខិតខំប្រឹងប្រែងបន្តអោយមានសន្តិសុខសណ្ដាប់ធ្នាប់ និងការពារសន្តិភាព។
២-ពង្រឹងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៣-ដោះស្រាយក្តីកង្វល់ចំពោះមុខរបស់ប្រជាពលរដ្ឋ។
៤-ពន្លើនក្នុងការផ្តល់ អត្តសញ្ញាណប័ណ សៀវភៅគ្រួសារ ដល់ប្រជាពលរដ្ឋ។
៥-គោរពតាតាមការណែនាំរបស់ក្រសួងសុខាភិបាល សម្អាត អនាម័យ គ្រប់ពេលវេលាមុនចេញចូលធ្វើការ ។
៦-សាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមសហការជាមួយគ្រប់អជ្ញាធរដែនដីពាក់ព័ន្ធទាំងអស់ ដើម្បីសំរេចជោគជ័យគ្រប់ភារកិច្ច៕