ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋាន​សាងសង់ ​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និង​សម្ពោធរោងចក្រប្រព្រឹត្តកម្មទឹ​កស្អាតចំការមន
Mon,01 February 2021 (Time 01:42 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 487នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើ​កការដ្ឋានសាងសង់រោង​ចក្រប្រព្រឹត្តកម្មទឹក​ស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការ​មេដំណាក់កាល​ទី៣ ដែលបានបញ្ចប់ការ​ងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។​រោង​ចក្រ​ប្រ​ព្រឹត្តកម្មទឹកស្អាត​ចម្ការមន មានសមត្ថភាពផលិតទឹកស្អាត៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែល​ពីមុន​អាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោង​ពង្រីក​សមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះ​ប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួល​ទឹកស្អាត​ប្រើប្រាស់ផ្ទាល់​ពីបណ្ដាញ​ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ ជាពិសេសប្រជាពលរដ្ឋចំណូ​លទាប រស់នៅតាមសហគមន៍ ស្ថិតនៅ​តំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយ​ការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំ​ងរបស់គម្រោ​ងស្ថិតនៅ​សង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាង​ជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)​។ទីតាំងគម្រោងសាងសង់ស្ថិតនៅ​សង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសង​ខាងមានទំហំធំ​ទូលាយងាយស្រួលក្នុងការដំឡើងបំព​ង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាម​បាតទន្លេ​សាប រួចតភ្ជាប់មកតំបន់មួយ​ចំនួននៅរាជធានីភ្នំពេញ។ពិសេសជាងនេះទៀតនោះ គុណភាព​ទឹកទន្លេមេគង្គ​លើមានគុណភាពល្អប្រសើរ ជាងគុ​ណភាពទឹកទន្លេមេគង្គក្រោម។

គម្រោងសាងសង់រោង​ចក្រប្រព្រឹត្តកម្ម​ទឹកស្អាតបាក់ខែង គឺជាគម្រោងសាង​សង់ដ៏ធំមួយដែល​មិន​ធ្លាប់​មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (ស​ម្រាប់​ជំហានទី១ និងជំហានទី២)។ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពី​រជំហាន​ស្របគ្នាតែម្ដង និងគ្រោ​ងដាក់ដំណើរការសា​កល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០​ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹង​ដាក់ដំណើ​រការពេញ​សមត្ថភាពទាំ​ងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមា​សទី១ ឆ្នាំ២០២៤៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12171 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
53156 នាក់
ខែនេះ :
253880 នាក់
3 ខែនេះ :
690892 នាក់
សរុប :
15524824 នាក់