ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
មន្ទីររៀបចំដែ​នដី នគរូបនីយ​កម្ម និងសំណ​ង់ខេត្តកណ្តាល ផ្សព្វផ្សាយសេចក្តី​ប្រកាសកំណត់​តំបន់ធ្វើកា​រវិនិច្ឆ័យ សម្រាប់ការចុះ​បញ្ជីដីធ្លីមានលក្ខណៈ​ជា​ប្រព័ន្ធដ​ល់ភូមិចំនួន៧ ក្នុងឃុំសំបូរ​មាស ស្រុកមុខកំពូល
Tue,16 February 2021 (Time 09:36 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 427នាក់)


ខេត្តកណ្តាល៖លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោ​ដីខេត្តកណ្ដាល បានអំពា​វនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និង​បង្កលក្ខណៈ​ងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំសំបួរមាស ពីព្រោះវាជា​ការចាំ​បាច់​ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញ​ចូលរួមតាមការអញ្ជើញ និងការ​ជូនដំ​ណឹងរបស់ក្រុម​ការងារ ក្នុងការចង្អុ​លបង្ហាញទីតាំងដី ព្រំដី និងផ្ដល់ព័ត៌​មាន ឯកសារផ្សេងៗ តាមនីតិ​វិធីដែលបានកំណត់ ដើម្បីឱ្យក្រុមការ​ងារនេះអា​ចដំណើរការបានល្អ និងឆាប់រហ័សក្នុង​ការចេញវិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​សេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់​ការចុះបញ្ជីដីធ្លី​មាន​លក្ខណៈ​ជាប្រព័ន្ធដល់ភូមិចំនួន៧រួមមាន៖ភូមិអន្លង់ស្លែង ភូមិជ្រៃ​មួយរយ ភូមិអំពិលទឹក ភូមិពោង ភូមិព្រែកឬស្សី ភូមិក្រោលគោ និងភូមិពាម ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។

លោក ទៀង កុស្យារៈ បានបញ្ជាក់ថា នេះគឺជាលើក​ទី៤ហើយដែលក្រុម​ការងារបានប្រជុំផ្ស​ព្វផ្សាយ​សេចក្តី​ប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំសំបួរមាស។

លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈ​ជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ច​ត់ច្បាស់លាស់ និងប្រើបច្ចេក​ទេសទំនើប និងមាន៥ដំណាក់កាលគឺ៖ដំណាក់កាលទី១ ប្រកាសដំប​ន់វិនិច្ឆ័យ និងបង្កើតគណៈក​ម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណា​ក់កា​លទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10837 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
51822 នាក់
ខែនេះ :
252546 នាក់
3 ខែនេះ :
689558 នាក់
សរុប :
15523490 នាក់