អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងណែនាំដល់ក្រុមការងារប្រចាំការ២៤ម៉ោង និងក្រុមគ្រូពេទ្យ ដើម្បីពង្រឹងបន្ថែមការក្នុងគ្រប់គ្រង
ខេត្តបន្ទាយមានជ័យ៖ក្នុងដំណើរអញ្ជើញចុះពិនិត្យមើល និងធ្វើការណែនាំបន្ថែមដល់ក្រុមការងារប្រចាំការ២៤ម៉ោង និងក្រុមគ្រូពេទ្យ ដើម្បីគ្រប់គ្រង សម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ និងមជ្ឈមណ្ឌលកងវ៉ា ក្នុងក្រុងសិរីសោភ័ណ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យស្វាយចេក ក្នុងស្រុកស្វាយចេក និងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាថ្មពួក ស្រុកថ្មពួក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យភ្នំស្រុក ស្រុកភ្នំស្រុក និងវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវ និងណែនាំសូមក្រុមការងារប្រចាំទាំងអស់ ទាំងគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ បន្តការយកចិត្តទុកដាក់ខ្ពស់ គ្រប់គ្រងបងប្អូនពលករកំពុងធ្វើចត្តាឡីស័កគ្រប់ទីតាំង ឲ្យបានហ្មត់ចត់ តាមការអំពាវនាវណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ឲ្យបានការចម្លងរាល់ដាលចូលក្នុងសហគមន៍។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់បងប្អូនពលករទាំងអស់ ត្រូវស្តាប់តាមការណែនាំ សម្របសម្រួលរបស់ក្រុមការងារឲ្យបានល្អ តាមវិធានការសុខាភិបាល គោរពឲ្យបានខ្ជាប់ខ្ជួនក្នុងរយៈពេល១៤ថ្ងៃផងដែរ៕